ក្រោយបង្ហាញ Galaxy A9 ក្រុមហ៊ុននឹងបន្ថែមអេក្រង'ទូរស័ព្ទក្រោយៗធំជាង iPhone 6s Plus

  • December 30, 2015
  • 0 Comments

Galaxy A9  រចនាមកមានរូបរាងប្រហាក់ប្រហែលគ្នាជាមួយស្មាតហ្វូនត្រកូល Galaxy ដូចគ្នា ដូចជា A3, A5  ឬ A7។ ស្មាតហ្វូននេះបំពាក់អេក្រង់កញ្ចក់មុខភ្លឺ ជាមួយនឹងគែមដ៏រឹងមាំ។ ស្មាតហ្វូន A3, A5  ឬ A7 មានកម្រាស់ 7.3mm ប៉ុន្តែសម្រាប់ A9 មានកម្រាស់ក្រាស់ជាងនេះ 0.1mm។   យោងតាមវ៉ិបសាយផ្លូវការរបស់ក្រុមហ៊ុន Samsung បានលើកសរសើរពីគុណភាពអេក្រង់ថ្មីដោយបំពាក់​អេក្រង់បង្ហាញទំហំ6 អ៊ីង ប្រភេទ Super AMOLED មានកម្រិតបង្ហាញ 1920 x 1080 ភិចសែល និងកម្រិតម៉ត់នៃរូបភាពទំហំ 367ppi។ ជាងនេះទៅ A9 មានទំហំអេក្រង់ធំជាងស្មាតហ្វូនល្បីៗតាមបណ្តាក្រុមហ៊ុនផ្សេងទៀត ប៉ុន្តែក្រុមហ៊ុននៅតែចង់ពង្រីកអេក្រង់ស្មាតហ្វូនរបស់ខ្លួនឱ្យធំជាង iPhone 6s Plus ប្រវែង 2mm បន្ថែមទៀត។   ផ្នែកភ្ជាប់ខាងក្នុង Galaxy A9 ប្រើប្រព័ន្ធដំណើរការ octa-core Snapdragon […]

HTC One X9 បង្ហាញជាផ្លូវការជាមួយរូបរាងដ៏ទាក់ទាញ[វីដេអូរ]

  • December 30, 2015
  • 0 Comments

HTC One X9 ត្រូវបានប្រកាសជាផ្លូវការជាមួយការផ្តល់ជូនអង្គផ្ទុកទិន្ន័យទំហំ 3GB (RAM)។ X9 ជាស្មាតហ្វូនមធ្យមដែលមានតម្លៃសមរម្យ។   HTC One X9 បំពាក់អេក្រង់ទំហំ 5.5 អ៊ីង រួមទាំងមានកម្រិតបង្ហាញ 1920 x 1080 Full HD មានល្បឿន​ 2.2GHz។ ស្មាតហ្វូននេះភ្ជាប់អង្គចងចាំទំហំ 3GB (RAM) ជាមួយសមត្ថភាពថែមមេម៉ូរ៉ីក្រៅបានរហូតដល់ទៅទំហំ 2TB។ សម្រាប់ថតរូប ស្មានហ្វូននេះបានភ្ជាប់កាមេរ៉ាក្រោយទំហំ 13 មេហ្គាភិចសែល ដោយប្រើសេនស័ប្រភេទ BSI ,OIS, dual-tone LED flash ថែមទាំងថតវីដេអូរខ្លីបានក្នុងកម្រិត 4K រួមជាមួយកាមេរ៉ាមុខដែលអមដោយប្រព័ន្ធសម្លេង BoomSound សម្រាប់បន្លឺសម្លេងកាន់តែលឺទ្វេដង។   ស្មាតហ្វូននេះប្រើថ្មមានថាមពល 3000mAh មានភ្ជាប់មុខងារជាច្រើនទៀតដូចជា៖ 4G LTE, dual-band WiFi 802.11ac, Bluetooth 4.1 និង […]

ទូរទស្សន៍SUHD របស់សាមសុងកំពុងពេញនិយមខ្លាំងនៅអាមេរិកខាងជើង

  • December 30, 2015
  • 0 Comments

ក្រុមហ៊ុនងអេឡិចត្រូនិចសាមសុងលក់ទូរទស្សន៍បានជាង1ពាន់លានដុល្លានៅអាមេរិកខាង ជើងក្នុងខែតុលានេះ។   លោក យុនលី អនុប្រធាននៃពាណិជ្ជកម្មឧបករណ៍សោតទស្សន៍របស់ក្រុមហ៊ុនសាមសុង អេឡិចត្រូនិចបានមានប្រសាសន៍ថា៖«ការដែលក្រុមហ៊ុនអេឡិចត្រូនិចសាមសុងមានការលក់ប្រចាំខែដល់ទៅ 1 ពាន់លានដុល្លា នៅអាមេរិកខាងជើងដែលនេះបង្ហាញថា សាមសុង បាន ក្លាយជាម៉ាកទូរទស្សន៍ដែលផ្តល់ភាពជឿជាក់ពីអតិថិជនបំផុត។ »   ជាងនេះទៅទៀត ក្រុមហ៊ុនសាមសុងអេឡិចត្រូនិចក៏ទទួលបានពានរង្វាន់ចំនួន2សម្រាប់ ផលិតដែលអតិថិជនពេញចិត្តជាងគេ បើយោងតាមរបាយការណ៍ប្រចាំឆ្នាំJ.D. Power 2015 High-Definition Television (HDTV) Satisfaction ដែលបានស្ទង់មតិអតិថិជនជាង 3.750 នាក់ ដែលបានបញ្ជាទិញ HDTV ក្នុងរយៈពេល12ខែមកនេះ។​ តាមការសិក្សាបានគត់សំគាល់ថា ក្រុមហ៊ុនសាមសុងជាក្រុមហ៊ុនដែលអតិថិជន ពេញចិត្តខ្លាំងជាងគេ នៅក្នុងរយៈពេល2ឆ្នាំជាប់ គ្នានេះសំរាប់ទូរទស្សន៍ប្រភេទ HDTV ទំហំ 50 អ៊ីង ធំជាង50 អ៊ីង  និងតូចជាង 50 អ៊ីង។   យោងតាមក្រុម NPD ដែលជាក្រុមហ៊ុនព័ត៌មានពិភពលោកបានអោយដឹងថា ក្រុមហ៊ុន Samsung មានចំណែកទីផ្សារទូរទស្សន៍ 35.1% នៅក្នុងសហរដ្ឋអាមេរិកនិង 38.4% នៅក្នុងប្រទេសកាណាដា […]

ស្ងាត់ៗ! Samsung Galaxy J1​ (2016) ត្រូវបានបែកធ្លាយរូបរាងតាមអ៊ីនធើណិត

  • December 29, 2015
  • 0 Comments

ថ្មីៗនេះ​ រូបភាពរបស់ស្មាតហ្វូន Samsung Galaxy J1 ត្រូវបានបែកធ្លាយតាមប្រព័ន្ធអ៊ីនធើណិតដែលត្រូវបានបង្ហោះដោយគណនី @sleaknow នៅលើបណ្តាញសង្គម Twitter ។ ស្មាតហ្វូននេះមានលក្ខណៈពិសេសដូចជាប្រើប្រាស់នូវ Chipset ប្រភេទ Samsung Exynos 3475 SoC អេក្រង់ទំហំ 4 អ៊ីងកម្រិតភាពច្បាស់ (480 x 800 ភិចសែល) អង្គចងចាំទំហំ 1GB និងដំណើរការប្រព័ន្ធប្រតិបត្តិការ​Android 5.1.1 Lollipop OS ។ ទូរស័ព្ទ Samsung Galaxy J1 (2016) នេះនឹងមានមេម៉ូរីទំហំ 4GB និងកាមេរ៉ាខាងក្រោយទំហំ 5MP កាមេរ៉ាខាងមុខទំហំ 2MP ។ យ៉ាងណាមិញ ស្មាតហ្វូននេះនៅមិនទាន់ដឹងថាពេលណាដែលដាក់លក់ជាផ្លូវការនៅថ្ងៃណានោះទេ៕ ­

Samsung ត្រៀមខ្លួនក្នុងការបង្ហាញនូវថេប្លេតស៊េរីថ្មីទំហំ 8 អ៊ីងតម្លៃត្រឹម $100

  • December 29, 2015
  • 0 Comments

ថ្មីៗនេះ ថេប្លេតស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung ដែលមានលេខកូដ SM-T375S បានទទួលនូវការបញ្ជាក់វិញ្ញាបណ្ណបត្រទទួលស្គាល់គុណភាព Bluetooth ពី Bluetooth Special Interest Group (SIG) និង Wi-Fi ពី WiFi Alliance (WFA) ។ ការបញ្ជាក់ Certificate នេះគឺធ្វើឡើងនៅចុងខែនេះ។ ថេប្លេតនេះត្រូវបានគេដឹងថាមានអេក្រង់ទំហំ 8 អ៊ីងនឹងមានតម្លៃថោកសមរម្យអាចចន្លោះពី 100 ដុល្លារឡើងទៅ៕

ក្រុមហ៊ុន Huawei បា្ររព្ធពិធីថ្លែងអំណរគុណអ្នក​សារព័ត៌មាន​ មុនបញ្ចេញ​ស្មាត​ហ្វូនស៊េរីថ្មី 03 ម៉ូដែល ដើមឆ្នាំ ២០១៦

  • December 26, 2015
  • 0 Comments

ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខបីពិភពលោក​ប្រចាំប្រទេសកម្ពុជា បានប្រារព្ធពិធីថ្លែងអំណរគុណអ្នកសារព័ត៌មាន “Media Thanks Party and Happy New Year 2016” នាថ្ងៃទី24 ខែធ្នូ ឆ្នាំ2015 នៅភោជនីយដ្ឋាន Promenade Lounge ដោយមានការចូលរួ​មពី​ប​ណ្ដា​អ្នកសារព័ត៌មានជាតិប្រមាណ 45 នាក់។ នាយកទីផ្សារជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា លោក អែម យុទ្ធូ បាន​ឲ្យ​ដឹង​ថា កម្មវិធីថ្លែងអំណរគុណអ្នកសារព័ត៌មាននេះ ត្រូវបានក្រុមហ៊ុន Huawei ធ្វើ​ឡើង​ជា​រឿយ​ៗ ដើម្បី​ថ្លែង​អំណរគុណចំពោះបណ្ដាអ្នកសារព័ត៌មានក្នុងស្រុកទាំងឡាយ ដែល​បាន​សរ​សេរ និង​ចែក​រំលែក​ព័ត៌មាន​ស្ដីពីស្មាតហ្វូន និងបច្ចេកវិទ្យា​ Huawei កន្លងមក​​ និងដើម្បី​ផ្ដល់​ឱកាស​ឲ្យ​អ្នកសារព័ត៌​មាន​ទាំងអស់បានជួបជុំ សួរសុខទុក្ខ ជជែកពិភាក្សាគ្នា ពីប្រធានបទផ្សេងៗ​ទាក់ទងនឹងស្មាតហ្វូន និង​បច្ចេកវិទ្យាថ្មីៗ។ លើសពីនេះ អ្នកសារព័ត៌មាន​ទាំងអស់​ក៏អាច​ធ្វើតេស្ត​ស្មាត​ហ្វូនស៊េរីថ្មីៗបំផុតរបស់ Huawei ទៀតផង។ លោក យុទ្ធូ ក៏បានបង្ហើ​បផងដែរពីគម្រោងរបស់ក្រុមហ៊ុន Huawei ក្នុងការនាំចូលស្មាតហ្វូន​ស៊េរីថ្មី 03 ស៊េរីក្នុងពេលតែមួយនៅដើមឆ្នាំ 2016 […]

សាមសុងផ្តល់ការថែមជូនពិសេសដ៏អស្ចារ្យសម្រាប់ឆ្នាំថ្មីនេះ

  • December 25, 2015
  • 0 Comments

រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់កំពុងតែរងចាំលោកអ្នកដែលចូលចិត្តសម្ភារៈប្រើប្រាស់ក្នុងផ្ទះទំនើបៗ និងមាន គុណភាពល្អពីក្រុមហ៊ុនសាមសុងនាឱកាសចូលឆ្នាំថ្មីនេះ។ រាល់ការជាវទូទឹកកក ម៉ាស៊ីនបោកខោអាវ ទូរទស្សន៍របស់ក្រុមហ៊ុនសាមសុងលោកអ្នកនឹងទទួលបាននូវ ការផ្តល់បន្ថែមនូវផលិតផលមួយចំនួនដោយឥតគិតថ្លៃដែលមានដូចជា៖ ទូរទស្សន៍សាមសុង ម៉ាស៊ីនប៊ូមធូលី សាមសុង ម៉ាយក្រូវ៉េវសាមសុង ឈុតHome Thearter  ក្បាល Blu Ray សាមសុង និង Giga Sound Beat ជាដើម។ បន្ថែមពីនេះទៀត រាល់ការជាវផលិតផលរបស់សាមសុង ដែលមានតម្លៃចាប់ពី 200 ដុល្លាឡើងទៅ លោក អ្នកនឹងទទួលបានឆ្នោតមួយសន្លឹកដើម្បីចាប់រង្វាន់ភ្លាមៗ ដែលមានដូចជា៖ ទូរទស្សន៍សាមសុង៣២ អ៊ីន ចំនួន៣៤ រង្វាន់  ម៉ាយក្រូវ៉េវសាមសុងចំនួន48រង្វាន់ ម៉ាសុីនប៊ូមធូលីសាមសុងចំនួន48រង្វាន់  ក្បាលBlu Rayសាមសុងចំនួន48រង្វាន់ និងវង្វាន់ផ្សេងៗជាច្រើនទៀត។ ការថែមជូនពិសេសនិងវង្វាន់ដ៏ច្រើននេះមានតែនៅក្នុងហាងលក់សម្ភារៈអេឡិចត្រូវនិចដែលបានកំណត់ ដូចជា៖ក្រុមហ៊ុនសុ៊នសីុមិចកូគ្រប់សាខា ក្រុមហ៊ុនK4គ្រប់សាខា ហាងNojima  ហាងអ៊ីអនម៉ល ហាងE Box  ហាងអប្សរា ហាងKLDisផ្សារធំថ្មី ហាង KLDis 3និង4 ហាងIL ហាងសុីនហ័រ(Sin Hour)នៅខេត្តកំពងចាម ហាងសែន(Sand)នៅខេត្តសៀមរាប […]

ផ្លូវការ៖ កំពូលស្មាតហ្វូន Samsung Galaxy A9 មានអេក្រង់ 6 អ៊ីង និងថ្មខ្លាំង 4,000 mAh

  • December 24, 2015
  • 0 Comments

នៅថ្ងៃនេះ កំពូលស្មាតហ្វូនស៊េរីថ្មី Samsung Galaxy A9 ត្រូវបានប្រកាសជាផ្លូវការនៅក្នុងប្រទេសចិនហើយ។ ស្មាតហ្វូន Galaxy A9 ជាទូរស័ព្ទស៊េរីចុងក្រោយបំផុតរបស់ត្រកូល A ដែលមានរូបរាងរលើបរលោង អេក្រង់ទំហំ 6 អ៊ីងកម្រិតភាពច្បាស់ FullHD AMOLED និងមានទទឹងត្រឹមតែ 2.74mm ប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ ស្មាតហ្វូនស៊េរីថ្មីនេះមាន RAM ទំហំ 3GB និង Storage ទំហំធំដល់ទៅ 32GB កាមេរ៉ាខាងក្រោយទំហំ 13MP (f1/9 aperture) និងមុខងាររក្សាលំនឹងផងដែរ។ កាមេរ៉ាខាងមុខវិញទំហំដល់ទៅ 8MP និងមានថ្មដែលមានថាមពលខ្លាំងដល់ទៅ 4000 mAh ថែមទាំងប្រើប្រាស់បច្ចេកវិទ្យា QuickCharge បញ្ចូលថ្មបានលឿនបំផុត។ ប្រព័ន្ធសុវត្ថិភាព Fingerprint ត្រូវបានបន្ថែមផងដែរទៅលើស្មាតហ្វូនមួយនេះ ហើយវាទ្រទ្រង់នូវសេវាកម្ម Samsung Pay ទៀត។ វាប្រើប្រាស់នូវ Bluetooth v4.1 ប្រព័ន្ធប្រតិបត្តិការ Android 5.1 […]

បែកធ្លាយ! សម្បកទូរស័ព្ទ Samsung Galaxy S7 និង​Galaxy S7 Plus ត្រូវបានចែកចាយពាសពេញអ៊ីនធើណិត

  • December 24, 2015
  • 0 Comments

កាលពីប៉ុន្មានថ្ងៃមុននេះ វីដេអូរបស់ស្មាតហ្វូនស៊េរីថ្ម Samsung Galaxy S7 និង Galaxy S7 Plus ត្រូវបានបែកធ្លាយ ស្រាប់តែពេលនេះរូបភាពជាច្រើនសន្លឹករបស់សម្បកទូរស័ព្ទទាំងនេះត្រូវបានបង្ហាញជាមួយនឹងរូបរាងដ៏រឹងមាំ និងឡូយបំផុត។ សម្បកទូរស័ព្ទរបស់ Galaxy S7 Plus មានរូបរាងដូចទៅនឹង S7 ដែរគ្រាន់តែទំហំវាធំជាងប៉ុណ្ណោះដែលអាចដល់ទៅ 6 អ៊ីង ហើយវាមានរន្ធសម្រាប់ភ្ជាប់ Micro USB និងកាសស្តាប់ផងដែរ។ យ៉ាងណាមិញ ពេលនេះក៏មានដំណឹងថាក្រៅពីទូរស័ព្ទ Galaxy S7 និង Galaxy S7 Plus បង្ហាញខ្លួន វាក៏មានពីរសេរីទៀតគឺ S7 Edge និង S7 Edge + មកទៀត។ យើងនឹងរង់ចាំមើលបន្តរទៀត៕

ការថែរក្សាទូរស័ព្ទសេរី Galaxy ឲ្យថ្មីជានិច្ចមិនមែនជារឿងលំបាកទៀតឡើយ

  • December 24, 2015
  • 0 Comments

 នាពេលបច្ចុប្បន្ននេះទូរស័ព្ទអាចប្រើប្រាស់បានកាន់តែច្រើនយ៉ាង ដូច្នេះហើយអ្នកចាំបាច់ត្រូវតែថែរក្សា វាឲ្យបានល្អបំផុត។ វាមិនត្រឹមតែមានន័យថាការការពារថ្មឲ្យប្រើបានយូរប៉ុណ្ណោះទេ តែក៏មានន័យថា អ្នកត្រូវរៀបចំការទុកដាក់ឯកសារ និងRAM ព្រមទាំងត្រូវបានរក្សាទុកអ្វីគ្រប់យ៉ាងឲ្យបានល្អ និងមាន សុវត្ថិភាព។ នៅដើមឆ្នាំនេះក្រុមហ៊ុនសាមសុង បានណែនាំ The Smart Manager ដែលអាចជួយអ្នកប្រើប្រាស់ស្កែន (scan)និងបង្កើនប្រសិទ្ធភាពស្មាតហ្វូនរបស់ពួកគេក្នុងពេលតែមួយ។ វាត្រូវបានដាក់ឲ្យដំណើរការ តាំងពីថ្ងៃសម្ពោធន៍ទូរស័ព្ទសាមសុង Galaxy S6 និង Galaxy S6 edgeមកម៉្លេះ ហើយវាត្រូវបានធ្វើអោយ កាន់តែល្អប្រសើរឡើងជាលំដាប់។ ទូរស័ព្ទសាមសុង Galaxy S6 edge+ និង Note5​ មានរួចជាស្រេចនូវកម្មវិធីជួយរក្សាថ្មទូរស័ព្ទក៏ដូចជា app optimization និងកម្មវិធីសុវត្ថិភាពជា ច្រើន។ កម្មវិធី Smart Manager ផ្តោតសំខាន់លើ៖ ថាមពលថ្ម ផ្ទុកឯកសារ RAM និង ប្រព័ន្ធសុវត្តិភាព។ ការរក្សាថ្មទូរស័ព្ទឲ្យប្រើប្រាស់បានយូរ អ្នកប្រើប្រាស់ទូរស័ព្ទទំនើបមួយចំនួនមិនបានដឹងថាគេអាចលុបកម្មវិធីដែលមិនសូវប្រើឬមិនដែលប្រើពី ទូរស័ព្ទដៃនោះទេ។ នៅពេលខ្លះកម្មវិធីទាំងនោះដំណើរការហើយប្រើថាមពលថ្មអស់ជាច្រើន។ អ្នកអាចប្រើ Smart Manager ដើម្បីការពារការខ្ជះខ្ជាយថាមពលថ្មទូរស័ព្ទតាមរយៈ […]