ព័ត៌មាន

ទូរស័ព្ទ Samsung Galaxy A8 (2016) ស៊េរីថ្មីបង្ហាញខ្លួនជាផ្លូវការនៅប្រទេសជប៉ុន

នារយៈពេលចុងក្រោយនេះ ក្រុមហ៊ុន Samsung បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការផលិតនូវទូរស័ព្ទស្មាតហ្វូនខ្សែស្រឡាយ A ស៊េរីឆ្នាំ 2016 ដ៏ទាន់សម័យបំផុត។ ក្នុងនោះមានដូចជាម៉ាក Galaxy A3 (2016), Galaxy A5 (2016), Galaxy A7 (2016) ហើយម្សិលមិញនេះ Galaxy A8 (2016) បានបង្ហាញខ្លួនជាផ្លូវការហើយនៅក្នុងប្រទេសជប៉ុន។

image

image

ប្រៀបធៀបជាមួយនឹង​ Galaxy A8 ទូរស័ព្ទនេះមានទំងន់ធ្ងន់ជាង 2 ក្រាម ប៉ុន្តែវាស្រស់ស្អាតជាង។ Galaxy A8 (2016) មានអេក្រង់ទំហំ 5.7 អ៊ីងកម្រិតភាពច្បាស់ Super AMOLED អង្គចងចាំទំហំ 2GB និង Storage ទំហំ 32GB ។ វាមានកាមេរ៉ាខាងក្រោយទំហំ 16MP និងកាមេរ៉ាខាងមុខទំហំ 5MP រួមទាំង Cat.6 LTE, dual-band Wi-Fi ac, Bluetooth v4.1 និង GPS ផងដែរ៕

image