Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

Apple Pencil ការរចនាកាន់តែសម្បូរបែបជាមួយនឹង iPad Pro

December 13
01:38 pm 2015
Like and Share this page:

នៅពេលដែលអ្នកប្រើប្រាស់នូវ iPad Pro ភាពជឿជាក់គឺជាតម្រូវការដ៏ចាំបាច់បំផុត។ ពេលនេះ ក្រុមហ៊ុន Apple បានបង្ហាញនូវប៊ិកស៊េរីថ្មី Apple Pencil ដែលពង្រីកមុខងារកាន់តែសម្បូរបែបនៅលើមុខងារ Multi-Touch ។

image

Apple Pencil ជាប៊ិកថ្មីស្រឡាងបំពាក់បច្ចេកវិទ្យាថ្មីដែលមិនធ្លាប់មានពីមុនមកហើយគ្រាន់តែអ្នកបានចាប់កាន់ប៊ិកនេះភ្លាមអ្នកប្រាកដជាមានអារម្មណ៍ពេញចិត្តយ៉ាងខ្លាំង។ Apple Pencil អនុញ្ញាតឱ្យអ្នកធ្វើការងារបានច្រើន ពិសេសគឺសេរីភាពប្រកបដោយការច្នៃប្រឌិតកាន់តែច្រើនជាងមុន។

ប្រើ Apple Pencil អាចដោះស្រាយបញ្ហាលំបាកៗជាច្រើន

កាលពីមុនមកអ្នកប្រហែលជាមិនធ្លាប់បានលឺពី Apple Pencil នោះទេ ប៉ុន្តែពេលនេះគ្រាន់តែឃើញវាភ្លាមអ្នកអាចដឹងពីវិធីប្រើប្រាស់តែម្តង។ មិនថាអ្នកកំពុងតែគូសវាសរូបគំនូរនៅក្នុងឧទ្យាន គូររូបគំនូរបញ្ឃរ ឬការធ្វើប្លង់ផែនការណាមួយ Apple Pencil បានផ្តល់នូវ Tools ជាច្រើនសម្រាប់ប្រើប្រាស់បំពេញតម្រូវការរបស់អ្នក។ នៅពេលដែលអ្នកកាន់ប្រើប្រាស់វា វាមិនផ្តល់ភាពធុញទ្រាន់ដល់អ្នកនោះទេ។

image

បច្ចេកវិទ្យា Responsive

ដោយបានបំពាក់ជាមួយនឹងបច្ចេកវិទ្យា Lightning-fast Responsive បានធ្វើឱ្យ Apple Pencil អាចប្រើប្រាស់ Tools ជាច្រើន និងបង្ហាញលទ្ធផលបានភ្លាមៗ លឿនបំផុត។ iPad Pro ដឹងច្បាស់ថា តើអ្នកប្រើប្រាស់ម្រាមដៃដើម្បីគូរ ឬប្រើប្រាស់ Apple Pencil ក្នុងការគូរ។ នៅពេលដែលអ្នកប្រើប្រាស់នូវ Apple Pencil នោះប្រព័ន្ធ Responsive នឹងធ្វើការបញ្ចូលនូវសញ្ញាឆ្លើយតបបានដល់ទៅ 240 ដងក្នុងមួយវិនាទីដែលលឿនជាងការឆ្លើយតបដោយប្រើប្រាស់ម្រាមដៃ។ ភាពអស្ចារ្យនេះនឹងធ្វើឱ្យរូបភាពដែលអ្នកស្រម៉ៃបង្ហាញខ្លួនភ្លាមៗនៅលើអេក្រង់របស់ iPad Pro ។

image

 

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 1916
Yesterday : 12891
This Month : 210952
Last Month : 436284
Total Visitor : 28165524