ព័ត៌មាន

អស់ទាស់សម្រាប់ឆ្នាំ2016 ស្មាតហ្វូនត្រកូលA កាន់តែទាក់ទាញ

 

ក្រុមហ៊ុន Samsung ទើបតែប្រកាសស្មាតហ្វូនថ្មីរចនាសម្រាប់ឆ្នាំ 2016 ដែលមានត្រកូល A លើវ៉ិបសាយរបស់ក្រុមហ៊ុននៅប្រទេសចិន។ ស្មាតហ្វូន Galaxy  A5  និង  A7 ​ មានសមត្ថភាពយ៉ាងណា?

យោងតាមប្រភព័ត៌មានលើវ៉ិបសាយក្រុមហ៊ុននៅប្រទេសចិន ស្មាតហ្វូន Galaxy  A5  និង  A7  នឹងដាកលក់ជាផ្លូវការនៅដើមឆ្នាំ 2016 ហើយ Galaxy A3 នឹងដាកលក់ជាបន្តក្រោយបង្ហាញពីរម៉ូដែលមុន។
 

Samsung Galaxy A7  បំពាក់អេក្រង់ទំហំ 5.5-អ៊ីង ប្រភេទ inch Full HD កម្រិតបង្ហាញ 1920 x 1080 p និងមានទម្ងន់  172 ក្រាម។ លើសពីនេះ ស្មាតហ្វូណភ្ជាប់ប្រព័ន្ធដំណើរការដោយ Chip ប្រភេទ  octa-core មានល្បឿន   1.6 GHz  និងភ្ជាប់អង្គចងចាំទំហំ 3 GB (RAM) ប្រើ  LTE 6 ។ ស្មាតហ្វូនប្រើថ្មមានថាមពល 3,300 mAh  ដែលសាកថ្មបានពេញលឿនបំផុត។

 

ស្មាតហ្វូនមួយទៀត Galaxy A5 មានទម្ងន់ 155 ក្រាម បំពាក់អេក្រង់ទំហំ 5.2 ប្រភេទ Full-HD Super AMOLED រួមទាំងភ្ជាប់ជាមួយអង្គចងចាំទំហំ 2 GB (RAM)។ ថ្មរបស់វាប្រើថាមពល 2900 mAh សាកឆាប់ពេញ។ ក្រៅពីមានរូបរាងស្រស់ស្អាត វាថែមទាំងមានទំហំតូចងាយស្រួលកាន់ 144.8×71.0×7.3 mm និងមានទម្ងន់ 155​ ក្រាម។ស្មាតហ្វូនទាំងពីរ Galaxy A5 និង Galaxy A7 មានភ្ជាប់មុខងារស្កែនម្រាមដៃដើម្បីជាស្រទាប់ការពារសុវត្ថិភាព។ 

imageimage

សម្រាប់ស្មាតហ្វូន Galaxy A3 វិញមានរូបរាងតូច បំពាក់អេក្រង់ទំហំ 4.7 អ៊ីង ប្រើអង្គចងចាំទំហំ 1.5 GB (RAM) មានល្បឿន 1.5 GHz ហើយប្រើប្រព័ន្ធដំណើរការភ្ជាប់ Chip ប្រភេទ quad-core និងប្រើប្រព័ន្ធដំណើរការ Android 5.1 Lollipop។ សមា្រប់ផ្ទុកទិន្ន័យ ស្មាតហ្វូនភ្ជាប់មេម៉ូរ៉ីទំហំ 16 GB ហើយថែមក្រៅបាន 128 GB តាមកាត micro SD។

 imageimageimageimage

ប្រភព៖ Samsung

អត្ថបទដោយ៖លក្ខិណា

អាន៖ HTC ONE X9 នាំមុខឱ្យHTC នៅឥណ្ឌា