Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

ការថែរក្សាទូរស័ព្ទសេរី Galaxy ឲ្យថ្មីជានិច្ចមិនមែនជារឿងលំបាកទៀតឡើយ

December 24
12:45 pm 2015
Like and Share this page:

 នាពេលបច្ចុប្បន្ននេះទូរស័ព្ទអាចប្រើប្រាស់បានកាន់តែច្រើនយ៉ាង ដូច្នេះហើយអ្នកចាំបាច់ត្រូវតែថែរក្សា វាឲ្យបានល្អបំផុត។ វាមិនត្រឹមតែមានន័យថាការការពារថ្មឲ្យប្រើបានយូរប៉ុណ្ណោះទេ តែក៏មានន័យថា អ្នកត្រូវរៀបចំការទុកដាក់ឯកសារ និងRAM ព្រមទាំងត្រូវបានរក្សាទុកអ្វីគ្រប់យ៉ាងឲ្យបានល្អ និងមាន សុវត្ថិភាព។

image

នៅដើមឆ្នាំនេះក្រុមហ៊ុនសាមសុង បានណែនាំ The Smart Manager ដែលអាចជួយអ្នកប្រើប្រាស់ស្កែន (scan)និងបង្កើនប្រសិទ្ធភាពស្មាតហ្វូនរបស់ពួកគេក្នុងពេលតែមួយ។ វាត្រូវបានដាក់ឲ្យដំណើរការ តាំងពីថ្ងៃសម្ពោធន៍ទូរស័ព្ទសាមសុង Galaxy S6 និង Galaxy S6 edgeមកម៉្លេះ ហើយវាត្រូវបានធ្វើអោយ កាន់តែល្អប្រសើរឡើងជាលំដាប់។ ទូរស័ព្ទសាមសុង Galaxy S6 edge+ និង Note5​ មានរួចជាស្រេចនូវកម្មវិធីជួយរក្សាថ្មទូរស័ព្ទក៏ដូចជា app optimization និងកម្មវិធីសុវត្ថិភាពជា ច្រើន។

កម្មវិធី Smart Manager ផ្តោតសំខាន់លើ៖ ថាមពលថ្ម ផ្ទុកឯកសារ RAM និង ប្រព័ន្ធសុវត្តិភាព។

ការរក្សាថ្មទូរស័ព្ទឲ្យប្រើប្រាស់បានយូរ

អ្នកប្រើប្រាស់ទូរស័ព្ទទំនើបមួយចំនួនមិនបានដឹងថាគេអាចលុបកម្មវិធីដែលមិនសូវប្រើឬមិនដែលប្រើពី ទូរស័ព្ទដៃនោះទេ។ នៅពេលខ្លះកម្មវិធីទាំងនោះដំណើរការហើយប្រើថាមពលថ្មអស់ជាច្រើន។ អ្នកអាចប្រើ Smart Manager ដើម្បីការពារការខ្ជះខ្ជាយថាមពលថ្មទូរស័ព្ទតាមរយៈ “App Optimization”។

image

អ្នកអាចជ្រើសរើសយក “Always Optimizing”, “Automatically Optimizing” ឬក៏ “Disable For”។​ “Always Optimizing” បញ្ឈប់កម្មវិធីមិនឲ្យប្រើប្រាស់ថាមពលថ្មតែម្តង។  ប្រសិនបើអ្នកជ្រើសរើស “Automatically Optimizing” កម្មវិធីនឹងឈប់ប្រើថាមពលថ្មរយៈពេល៣ថ្ងៃបន្ទាប់ពីប្រើរួច។ នៅពេលដែលអ្នក ជ្រើសរើសយក “Disable For” អ្នកនឹងលែងទទួលសាររំលឹកពីកម្មវិធីនោះទៀតហើយ។

លើអេក្រង់ក៏បង្ហាញពីភាគរយនៃថាមពលថ្មដែលមានព្រមទាំងរយៈពេលដែលវាអាចប្រើបានបន្តទៀត។ ដោយការជ្រើសរើសយក Battery Usage អ្នកអាចមើលថាតើមានកម្មវីធីអ្វីខ្លះដែលបានដំណើរការ បន្ទាប់ពីអ្នកបញ្ចូលថ្មពេញ។ Power Saving Mode និង Ultra Power Saving Mode ក៏បង្ហាញអោយ ឃើញពីរយៈពេលថាមពលថ្មអាចប្រើប្រាស់បានសម្រាប់អ្នកដែលចង់សន្សំថាមពលថ្ម។ ដើម្បីមើល ពីការប្រើប្រាស់ថ្មរបស់កម្មវិធីនីមួយៗ សូមជ្រើសយកព័ត៌មានលម្អិត។

  image

ការសម្អាត

ដើម្បីបង្កើនទំហំសម្រាប់ផ្ទុកឯកសាររបស់អ្នក កម្មវិធី​ Smart Manager នឹងស្កេនដោយស្វ័យប្រវត្តិ ហើយលុបទិន្នន័យដែលមិនចាំបាច់មួយចំនួន។ អ្នកអាចបើកកម្មវិធី Smart Manager ហើយជ្រើសរើសយក Storage ដើម្បីមើលថាតើទំហំកន្លែងផ្ទុកឯកសាររបស់អ្នកប្រើអស់ប៉ុណ្ណាហើយ។​ប៊ូតុងព័ត៌មានលម្អិតនៅខាងលើបំផុតនៅអេក្រង់បង្ហាញព័ត៌មានបន្ថែមអំពីទំហំសរុបដែលអាចនៅប្រើប្រាស់បាន ប្រព័ន្ធអង្គចងចាំ ទំហំដែលបានប្រើ ទិន្នន័យសំងាត់ និង​ឯកសារផ្សេងៗនៃទូរស័ព្ទរបស់អ្នក។

អ្នកក៏អាចលុបទិន្នន័យនៅលើទូរស័ព្ទដោយខ្លួនឯង។ អ្នកប្រើប្រាស់ក៏អាចពិនិត្យការផ្ទុកឯកសារដោយ ជ្រើសរើសយក “ User Data” នៅក្នុងបញ្ជីផ្ទុក (​Storage Manu)។ វាអាចបង្ហាញពីទំហំប្រភេទនៃឯកសារ នីមួយៗដែលកំពុងតែប្រើប្រាស់។ ប្រសិនបើអ្នកជ្រើសយកពាក្យ Application អ្នកអាចមើលឃើញថា កម្មវិធីមួយណាដែលបានប្រើញឹកញាប់ ហើយលុបចោលកម្មវិធីណាដែលអ្នកមិនសូវប្រើប្រាស់។

 image

RAM

RAM គឺជាកន្លែងដែលត្រូវបានរក្សាទុកឯកសារបណ្តោះអាសន្ននៅពេលដែលទូរស័ព្ទរបស់អ្នកដំណើរ ការកម្មវិធី។ ការសម្អាត RAM របស់អ្នក នឹងជួយឲ្យអ្នក មានកន្លែងផ្ទុកច្រើន និងដំណើរការបានលឿន ជាងមុន។

នៅអេក្រង់របស់ទូរស័ព្ទក៏មានបង្ហាញចំនួនភាគរយនៃ RAM​ ដែលបានប្រើប្រាស់ កម្មវិធីកំពុង ដំណើរការ និងទំហំ RAM ដែលកំពុងប្រើប្រាស់។ អ្នកក៏អាចមើលថាតើមានកម្មវិធីប៉ុន្មានដែលកំពុងតែដំណើរការនៅលើRAM ដែលជួយអ្នកក្នុងការជ្រើសរើសថាតើកម្មវិធីណាដែលគួរតែបិទ។ មិនតែ ប៉ុណ្ណោះ អ្នកក៏អាចជ្រើសរើសយកពាក្យ “End All” ដើម្បីបិទកម្មវិធីទាំងអស់។

 ការពារខ្លួនរបស់អ្នក

ពេលខ្លះអ្នកប្រើទូរស័ព្ទអាចនិងតម្លើងកម្មវិធី ឬក៏មេរោគចូលទូរស័ព្ទដោយមិនដឹងខ្លួន ហើយវាអាចនាំ អោយបាត់បង់ព័ត៌មានផ្ទាល់ខ្លួនឬខូចទូរស័ព្ទ។ នៅក្នុងករណីធ្ងន់ធ្ងរ វាអាចធ្វើអោយទូរស័ព្ទដំណើរ ការយឺតឬឆាប់អស់ថាមពលថ្ម។

កម្មវិធីSmart Manager ស្កែនដោយស្វ័យប្រវត្តិដើម្បីពិនិត្យមើលមេរោគ កម្មវិធីដែលសុីថ្មខ្លាំងពេក កម្មវិធី ដែលធ្វើឲ្យerror ខុសពីធម្មតា ព្រមទាំងដោះស្រាយរាល់បញ្ហាដែលកើតមាន។  អ្នកប្រើប្រាស់ក៏អាច ធានា បាននូវការសុវត្ថិភាពដោយលុប ឬបិទកម្មវិធីដែលអ្នកមិនចង់បាន។ ទូរស័ព្ទសាមសុងដែលមាន Smart Manager ផ្តល់នូវដំណោះស្រាយដោយប្រឆាំងនឹងមេរោគតាមរយៈ ការសហការជាមួយក្រុមហ៊ុន Intel Security ។

 image

ការគ្រប់គ្រង

ជាមួយនឹងកម្មវិធី Smart Manager អ្នកប្រើប្រាស់ទូរស័ព្ទទំនើបសាមសុង Galaxy អាចមានទំនុកចិត្តថា ទូរស័ព្ទរបស់ពួកគេមានសុវត្ថិភាព និងមានដំណើរការល្អ។ ឥលូវនេះកម្មវិធី Smart Manager អាច ប្រើប្រាស់បានសំរាប់ទូរស័ព្ទ S6, S6 edge, S6 edge+, S5, S4, Note5, Note4 និង Note3 ជាដើម។

សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់៖ http://news.samsung.com/global/smart-manager-the-way-to-keep-your-galaxy-smartphone-as-good-as-new-always​

 

 

 

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 2682
Yesterday : 14495
This Month : 17176
Last Month : 495211
Total Visitor : 23385944