ព័ត៌មាន

ផ្លូវការ៖ កំពូលស្មាតហ្វូន Samsung Galaxy A9 មានអេក្រង់ 6 អ៊ីង និងថ្មខ្លាំង 4,000 mAh

នៅថ្ងៃនេះ កំពូលស្មាតហ្វូនស៊េរីថ្មី Samsung Galaxy A9 ត្រូវបានប្រកាសជាផ្លូវការនៅក្នុងប្រទេសចិនហើយ។ ស្មាតហ្វូន Galaxy A9 ជាទូរស័ព្ទស៊េរីចុងក្រោយបំផុតរបស់ត្រកូល A ដែលមានរូបរាងរលើបរលោង អេក្រង់ទំហំ 6 អ៊ីងកម្រិតភាពច្បាស់ FullHD AMOLED និងមានទទឹងត្រឹមតែ 2.74mm ប៉ុណ្ណោះ។

image

មិនតែប៉ុណ្ណោះ ស្មាតហ្វូនស៊េរីថ្មីនេះមាន RAM ទំហំ 3GB និង Storage ទំហំធំដល់ទៅ 32GB កាមេរ៉ាខាងក្រោយទំហំ 13MP (f1/9 aperture) និងមុខងាររក្សាលំនឹងផងដែរ។ កាមេរ៉ាខាងមុខវិញទំហំដល់ទៅ 8MP និងមានថ្មដែលមានថាមពលខ្លាំងដល់ទៅ 4000 mAh ថែមទាំងប្រើប្រាស់បច្ចេកវិទ្យា QuickCharge បញ្ចូលថ្មបានលឿនបំផុត។

ប្រព័ន្ធសុវត្ថិភាព Fingerprint ត្រូវបានបន្ថែមផងដែរទៅលើស្មាតហ្វូនមួយនេះ ហើយវាទ្រទ្រង់នូវសេវាកម្ម Samsung Pay ទៀត។ វាប្រើប្រាស់នូវ Bluetooth v4.1 ប្រព័ន្ធប្រតិបត្តិការ Android 5.1 Lollipop និងមុខងារថ្មីៗជាច្រើនទៀត។ យ៉ាងណាមិញ តម្លៃរបស់វានៅមិនទាន់បានបញ្ចេញនៅឡើយនោះទេ៕