ព័ត៌មាន

បែកធ្លាយ! សម្បកទូរស័ព្ទ Samsung Galaxy S7 និង​Galaxy S7 Plus ត្រូវបានចែកចាយពាសពេញអ៊ីនធើណិត

កាលពីប៉ុន្មានថ្ងៃមុននេះ វីដេអូរបស់ស្មាតហ្វូនស៊េរីថ្ម Samsung Galaxy S7 និង Galaxy S7 Plus ត្រូវបានបែកធ្លាយ ស្រាប់តែពេលនេះរូបភាពជាច្រើនសន្លឹករបស់សម្បកទូរស័ព្ទទាំងនេះត្រូវបានបង្ហាញជាមួយនឹងរូបរាងដ៏រឹងមាំ និងឡូយបំផុត។

image

image

សម្បកទូរស័ព្ទរបស់ Galaxy S7 Plus មានរូបរាងដូចទៅនឹង S7 ដែរគ្រាន់តែទំហំវាធំជាងប៉ុណ្ណោះដែលអាចដល់ទៅ 6 អ៊ីង ហើយវាមានរន្ធសម្រាប់ភ្ជាប់ Micro USB និងកាសស្តាប់ផងដែរ។ យ៉ាងណាមិញ ពេលនេះក៏មានដំណឹងថាក្រៅពីទូរស័ព្ទ Galaxy S7 និង Galaxy S7 Plus បង្ហាញខ្លួន វាក៏មានពីរសេរីទៀតគឺ S7 Edge និង S7 Edge + មកទៀត។ យើងនឹងរង់ចាំមើលបន្តរទៀត៕

image