ព័ត៌មាន

ស្ងាត់ៗ! Samsung Galaxy J1​ (2016) ត្រូវបានបែកធ្លាយរូបរាងតាមអ៊ីនធើណិត

ថ្មីៗនេះ​ រូបភាពរបស់ស្មាតហ្វូន Samsung Galaxy J1 ត្រូវបានបែកធ្លាយតាមប្រព័ន្ធអ៊ីនធើណិតដែលត្រូវបានបង្ហោះដោយគណនី @sleaknow នៅលើបណ្តាញសង្គម Twitter ។ ស្មាតហ្វូននេះមានលក្ខណៈពិសេសដូចជាប្រើប្រាស់នូវ Chipset ប្រភេទ Samsung Exynos 3475 SoC អេក្រង់ទំហំ 4 អ៊ីងកម្រិតភាពច្បាស់ (480 x 800 ភិចសែល) អង្គចងចាំទំហំ 1GB និងដំណើរការប្រព័ន្ធប្រតិបត្តិការ​Android 5.1.1 Lollipop OS ។

image

image

ទូរស័ព្ទ Samsung Galaxy J1 (2016) នេះនឹងមានមេម៉ូរីទំហំ 4GB និងកាមេរ៉ាខាងក្រោយទំហំ 5MP កាមេរ៉ាខាងមុខទំហំ 2MP ។ យ៉ាងណាមិញ ស្មាតហ្វូននេះនៅមិនទាន់ដឹងថាពេលណាដែលដាក់លក់ជាផ្លូវការនៅថ្ងៃណានោះទេ៕

­