ព័ត៌មាន

ក្រោយបង្ហាញ Galaxy A9 ក្រុមហ៊ុននឹងបន្ថែមអេក្រង'ទូរស័ព្ទក្រោយៗធំជាង iPhone 6s Plus

imageimage

Galaxy A9  រចនាមកមានរូបរាងប្រហាក់ប្រហែលគ្នាជាមួយស្មាតហ្វូនត្រកូល Galaxy ដូចគ្នា ដូចជា A3, A5  ឬ A7។ ស្មាតហ្វូននេះបំពាក់អេក្រង់កញ្ចក់មុខភ្លឺ ជាមួយនឹងគែមដ៏រឹងមាំ។ ស្មាតហ្វូន A3, A5  ឬ A7 មានកម្រាស់ 7.3mm ប៉ុន្តែសម្រាប់ A9 មានកម្រាស់ក្រាស់ជាងនេះ 0.1mm។

 

យោងតាមវ៉ិបសាយផ្លូវការរបស់ក្រុមហ៊ុន Samsung បានលើកសរសើរពីគុណភាពអេក្រង់ថ្មីដោយបំពាក់​អេក្រង់បង្ហាញទំហំ6 អ៊ីង ប្រភេទ Super AMOLED មានកម្រិតបង្ហាញ 1920 x 1080 ភិចសែល និងកម្រិតម៉ត់នៃរូបភាពទំហំ 367ppi។ ជាងនេះទៅ A9 មានទំហំអេក្រង់ធំជាងស្មាតហ្វូនល្បីៗតាមបណ្តាក្រុមហ៊ុនផ្សេងទៀត ប៉ុន្តែក្រុមហ៊ុននៅតែចង់ពង្រីកអេក្រង់ស្មាតហ្វូនរបស់ខ្លួនឱ្យធំជាង iPhone 6s Plus ប្រវែង 2mm បន្ថែមទៀត។

 imageimage

ផ្នែកភ្ជាប់ខាងក្នុង Galaxy A9 ប្រើប្រព័ន្ធដំណើរការ octa-core Snapdragon 652 ទំហំ 64-bi មានល្បឿន 1.8GHz អមដោយអង្គចងចាំទំហំ 3GB (RAM) និងមេម៉ូរ៉ីទំហំ 32GB ហើយអាចថែមមេម៉ូរ៉ីពីក្រៅទំហំ 128GB តាមរយៈកាត MicroSD។ សម្រាប់ការថតរូប A9 បំពាក់កាមេរ៉ាទំហំ 13 មេហ្គាភិចសែល​ និងកាមេរ៉ាមុខទំហំ 8 មេហ្គាភិចសែល។

 imageimageimage

លើប៉ូតុង​ home មានមុខងារស្កែនម្រាមដៃសម្រាប់ការពារសុវត្ថិភាពស្មាតហ្វូនរបស់អ្នកកាន់តែប្រសើរ។ ក្រៅពីនេះនៅមាន Android 5.1.1 ប្រើ TouchWiz ដែលមានសមត្ថភាពខ្ពស់អាចប្រើ  Samsung Pay ដែលជាប្រព័ន្ធចំណាយថ្មីរបស់ក្រុមហ៊ុន។ ស្មាតហ្វូនប្រើថ្មដែលមានថាមពល 4,000mAh សាកឆាប់ពេញ។ 

 

អត្ថបទដោយ៖លក្ខិណា

អាន៖    HTC One X9 បង្ហាញជាផ្លូវការជាមួយរូបរាងដ៏ទាក់ទាញ[វីដេអូរ]

ប្រភព៖ Samsung