ព័ត៌មាន

ទូរទស្សន៍SUHD របស់សាមសុងកំពុងពេញនិយមខ្លាំងនៅអាមេរិកខាងជើង

ក្រុមហ៊ុនងអេឡិចត្រូនិចសាមសុងលក់ទូរទស្សន៍បានជាង1ពាន់លានដុល្លានៅអាមេរិកខាង ជើងក្នុងខែតុលានេះ។   លោក យុនលី អនុប្រធាននៃពាណិជ្ជកម្មឧបករណ៍សោតទស្សន៍របស់ក្រុមហ៊ុនសាមសុង អេឡិចត្រូនិចបានមានប្រសាសន៍ថា៖«ការដែលក្រុមហ៊ុនអេឡិចត្រូនិចសាមសុងមានការលក់ប្រចាំខែដល់ទៅ 1 ពាន់លានដុល្លា នៅអាមេរិកខាងជើងដែលនេះបង្ហាញថា សាមសុង បាន ក្លាយជាម៉ាកទូរទស្សន៍ដែលផ្តល់ភាពជឿជាក់ពីអតិថិជនបំផុត។ »

 image

ជាងនេះទៅទៀត ក្រុមហ៊ុនសាមសុងអេឡិចត្រូនិចក៏ទទួលបានពានរង្វាន់ចំនួន2សម្រាប់ ផលិតដែលអតិថិជនពេញចិត្តជាងគេ បើយោងតាមរបាយការណ៍ប្រចាំឆ្នាំJ.D. Power 2015 High-Definition Television (HDTV) Satisfaction ដែលបានស្ទង់មតិអតិថិជនជាង 3.750 នាក់ ដែលបានបញ្ជាទិញ HDTV ក្នុងរយៈពេល12ខែមកនេះ។​ តាមការសិក្សាបានគត់សំគាល់ថា ក្រុមហ៊ុនសាមសុងជាក្រុមហ៊ុនដែលអតិថិជន ពេញចិត្តខ្លាំងជាងគេ នៅក្នុងរយៈពេល2ឆ្នាំជាប់ គ្នានេះសំរាប់ទូរទស្សន៍ប្រភេទ HDTV ទំហំ 50 អ៊ីង ធំជាង50 អ៊ីង  និងតូចជាង 50 អ៊ីង។

 image

យោងតាមក្រុម NPD ដែលជាក្រុមហ៊ុនព័ត៌មានពិភពលោកបានអោយដឹងថា ក្រុមហ៊ុន Samsung មានចំណែកទីផ្សារទូរទស្សន៍ 35.1% នៅក្នុងសហរដ្ឋអាមេរិកនិង 38.4% នៅក្នុងប្រទេសកាណាដា ដែលធ្វើឱ្យសាមសុងក្លាយជាអ្នកលក់ទូរទស្សន៍ដែលឈានមុខ គេនៅអាមេរិកខាងជើង។

ទូរទស្សន៍ SUHD បានផ្តល់ភាពភ្លឺច្បាស់ជាងមុនរហូតទៅដល់ 75 ដង នៃការ​បញ្ចេញពណ៌ រូបភាព និងទទួលបានពន្លឺភ្លឺជាងមុនដល់ទៅ 2.5 ដង លើសពីទូរទស្សន៍ធម្មតា។ វាបានផ្តល់នូវ កម្រិតច្បាស់នៃរូបភាពជាមួយនឹងបច្ចេកវិជ្ជាចុងក្រោយបំផុតរបស់ Samsung។  គ្រប់ទូរទស្សន៍ SUHD សុទ្ធតែប្រើនូវប្រព័ន្ធ​ Tizen។ Tizen គឺប្រព័ន្ធប្រតិបត្តិការភ្ជាប់ជាមួយនឹងអ៊ីនធើណែត ដែលផ្តល់នូវកម្មវិធីប្រើប្រាស់ដ៏អស្ចារ្យ ។ នេះគឺជាការបន្ថែមនូវជម្រើសកម្សាន្តលើសពី  អ្វីដែលអ្នករំពឹងទុក។ Tizen គឺជាកម្មវិធីដែលផ្តល់នូវការប្រើប្រាស់ដ៏ទូលំទូលាយដែលផ្តល់ ការភ្ជាប់ទំនាក់ទំនងឥតព្រំដែនជាមួយមនុស្សជុំវិញពិភពលោកតាមរយៈឧបករណ៍ដែលអាច ផ្តល់នូវការកម្សាន្តគ្រប់កាលៈទេសៈ។

ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com