ព័ត៌មាន

អាជីវករ និងអ្នកសារព័ត៌មានឆ្នើមៗត្រូវបានអញ្ជើញចូលរួម សម្ពោធ ​Huawei Mate 8 ដ៍ធំប្រចាំតំបន់ នៅប្រទេសថៃ

នៅថ្ងៃទី 27 ខែមករា ឆ្នាំ 2016 នេះអាជីវករ និងអ្នកសារព័ត៌មានកម្ពុជា 20 នាក់កំពុងចេញ ដំណើរទៅ​កាន់ទីក្រុងបាងកក ដើម្បីចូលរួមកម្មវិធីសម្ពោធកំពូលស្មាតហ្វូន Huawei Mate 8 ​ស៊េរីថ្មីបំផុតប្រចាំ​តំបន់អាស៊ី ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ​28 ខែមករា ឆ្នាំ 2016 នេះ នៅឯ Royal Paragon Hall @Siam Paragon  ។

ក្រៅពីអាជីវករ និងអ្នកសារព័ត៌មានកម្ពុជា 20 នាក់នេះ ក៏មានវត្តមានកំពូលតារាបង្ហាញម៉ូត ប្រចាំ​ប្រទេសកម្ពុជា កញ្ញា គង្កា និងពិធីការនីវ័យក្មេង ពូកែវោហារ ខៀវ សាន់សាណា ចូលរួម ជា​ភ្ញៀវកិត្តិយស​ផងដែរ។

image

គួរបញ្ជាក់ថា កម្មវិធីសម្ពោធកំពូលស្មាតហ្វូន Huawei Mate 8 នេះជាព្រឹត្តិការណ៍​ដ៏ធំមួយ​ប្រចាំ​តំបន់​អាស៊ី ដែល​មានអ្នកចូលរួមពីសំណាក់ឯកអគ្គរាជទូតស្មាតហ្វូន Huawei ប្រចាំប្រទេស អាស៊ីនីមួយៗ តារាចម្រៀង និងតារាសម្ដែងល្បីៗ អាជីវករ និងអ្នកសារព័ត៌មានក្នុងតំប​ន់ ប្រមាណ 500 នាក់។

លោក អែម យុទ្ធូ នាយកទីផ្សាររបស់ក្រុមហ៊ុន ​Huawei ប្រចាំប្រទេសកម្ពុជា និងជា​អ្នកដឹក​នាំ​ក្រុមការងាររបស់ Huawei ទៅចូលរួមកម្មវិធីសម្ពោធកំពូលស្មាតហ្វូន Huawei Mate 8 នៅទីក្រុង បាងកក បានឲ្យដឹងថា នេះជាលើកទី 3 ហើយដែលក្រុមហ៊ុន Huawei អញ្ជើញអាជីវករ និង អ្នកសារព័ត៌មាន​ចូលរួមព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ីនេះ។ ក្រុមហ៊ុន Huawei មានគោល បំណងចង់ឲ្យអាជីវករ បាន​ស្គាល់កាន់តែច្បាស់ពីបច្ចេកវិទ្យា និងគុណភាពរបស់ Huawei  និងដើម្បីបង្កើនជំនឿចិត្ត​របស់ពួកគាត់​​មកលើផលិតផល Huawei ផងដែរ។

image

 ចំណែកអ្នកនាង សាណា ដែលកំពុងប្រើ Huawei P8 និង G7 Plus ក៏បានឲ្យដឹងដែរថា៖ “ទោះបីជា នាងខ្ញុំធ្លាប់​ចូលរួមព្រឹត្តិការណ៍ បែប នេះពីមុនមកក៏ដោយ ក៏នាងខ្ញុំ​នៅ​តែ​មាន​អារម្មណ៍រំភើបរីករាយ ក្នុងការចូលរួមម្ដងហើយម្ដងទៀត។ អរគុណដល់ក្រុមហ៊ុន Huawei​ ដែលតែងតែផ្ដល់ឱកាស នាងខ្ញុំ បានឃើញនូវបច្ចេកវិទ្យាថ្មី​បំផុត​របស់​កំពូល​ស្មាតហ្វូន ស៊េរីថ្មីៗ និងមានឱកាសជួបផ្ទាល់ជាមួយ ថ្នាក់ដឹកនាំរបស់ Huawei ក៏ដូចជា​តារា​ល្បីៗ ក្នុងតំបន់អាស៊ី​ផងដែរ។”

កញ្ញា គង្កា ជ័យលាភី Cambodia Next Top Model ជំនាន់ទីមួយបានឲ្យដឹងថា៖ “នាងខ្ញុំមាន​អារម្មណ៍សប្បាយរីករាយមែនទែន ដែលបានក្រុមហ៊ុន Huawei អញ្ជើញ​​ចូលរួម​វិធីសម្ពោធ​កំពូល​ស្មាតហ្វូន Huawei Mate 8 ប្រចាំតំបន់អាស៊ីនេះ។ ពីមុនធ្លាប់​តែបាន​ឃើញ​តាមកញ្ចក់​ទូរទស្សន៍​ពីភាពអស្ចារ្យរ​បស់ព្រឹត្តិការណ៍នេះ តែលើកនេះមានសំណាងបានចូលរួមផ្ទាល់ ដូច្នេះក្នុងចិត្តនាង​ខ្ញុំបន់ឲ្យតែទៅដល់​ឆាប់ៗទេ!”

វីដេអូរបស់ Huawei Mate 8

គួររំលឹកផងដែរថា Huawei Mate 8 គឺជាកំពូលស្មាតហ្វូនស៊េរីទំនើបចុងក្រោយបំផុត​របស់ Huawei។ ក្រោយពីកម្មវិធីសម្ពោធនៅទីក្រុងបាងកកនេះ Huawei  Mate 8 នឹងមានលក់នៅក្នុងទីផ្សារប្រទេសកម្ពុជាក្នុងតម្លៃប្រមាណ 600 ដុល្លារ និងមានពីរពណ៌ គឺមាស និងមាសកាហ្វេ ។ Huawei Mate 8 គឺជា ស្មាតហ្វូនសម័យទំនើប សមត្ថភាពកំពូល រួមផ្សំជាមួយនឹងការរចនាដ៍ទាក់ទាញ តួធ្វើពី អាលុយមីញ៉ូមលោងស្រិល  ស្តើង ស្រាល ។ អេក្រង់ធំច្បាស់ដូចធម្មជាតិពិតៗ ទំហំ 6 អ៊ីញ ប្រភេទ FHD និង Crystal ធ្វើអោយលោកពេញចិត្ត ជក់ចិត្ត ។ កាមេរ៉ាទំហំ 16MP កាមេរ៉ាមុខ ទំហំ 8MP កាមេរ៉ាក្រោយ បន្ថែមនូវបច្ចេកវិទ្យា Focus បានលឿន (Fast and All-focus) ថតច្បាស់ក្នុងទីងងឹត (Low light situation) ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ កំរិតអាជីពថតបានលឿន មុខងារថតវីដេអូយឺតៗ និងបំពាក់នូវមុខងារ ជាកាមេរ៉ាអាជីព (Professional functions) ដូចជា ការជ្រើសរើស ISO, S, EV, AF, WB… ស្មើនឹងលោកអ្នកមានកាមេរ៉ា DSLR កំរិតអាជីពនៅជាប់ខ្លួន គ្រប់ពេល ។

ចំណែកឯថាមពលថ្មវិញ គឺលោកអ្នកអាចប្រើបានពេញ 2 ថ្ងៃ ដោយមិនបាច់បារម្ភសាកថ្មដែលមានទំហំរហូតដល់ 4000 mAh ។ Huawei Mate 8 បំពាក់នូវអង្គប្រតិបត្តិការពេញដោយគំនិតថ្នៃប្រឌិតខ្ពស់ ចុងក្រោយបំផុត Kirin 950 ដែលជួយលោកអ្នកប្រើកាន់តែលឿនជាង ខ្លាំងជាង និងមានប្រសិទ្ធិភាពខ្ពស់  ។ អ្វីដែលពិសេសជាងគេនោះគឺ សុវត្ថិភាពបំផុតជាមួយបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃជំនាន់ថ្មី គ្រាន់តែចំណាយពេលប្រមាណកន្លះវីនាទីរឺតែមួយប៉ប្រិចភ្នែក ដើម្បីដោះសោរ ទទួលទូរសព្ទ័ បិទសំលេងនាឡិនការរោទិ៍និងថតរូបបែបសែលហ្វី ។

ព័ត៌មានបន្ថែម៖ https://www.facebook.com/HuaweiDeviceCambodia/