ព័ត៌មាន

ក្រុមហ៊ុនយក្ស Samsung ត្រៀមផលិត Samsung Galaxy A9 Pro ទៀតហើយ ក្រោយបង្ហាញ A9 បានមួយខែ!

តាមរបាយការណ៍ថ្មីបំផុតបានបញ្ជាក់ថា ពេលនេះក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូងកំពុងផលិតនូវស្មាតហ្វូន Samsung Galaxy A9 Pro ដែលមានលេខកូដ​AM-A9100 ហើយមានគោលបំណងដំបូងដើម្បីវាយលុកចូលក្នុងទីផ្សាររបស់ប្រទេសចិនមុនគេ។

image

របាយការណ៍ដដែលបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung ពេលនេះកំពុងផលិតនូវផ្នែក Hardware ថ្មីៗ។ Samsung Galaxy A9 Pro អាចនឹងមានអេក្រង់ទំហំ 6 អ៊ីងជាមួយនឹងថ្មដែលមានថាមពល 4,000 mAh ។ កាលពីខែមុននេះ Samsung ទើបតែបង្ហាញនូវ Galaxy A9 ដែលដាក់លក់នៅក្នុងប្រទេសចិនដែលមានតម្លៃខ្ទង់ 490 ដុល្លារអាមេរិច៕

image