ព័ត៌មាន

សូមស្វែងយល់ពីផលិតផលទូរស័ទ្ទ និងថេប្លែត សាមសុងដែលនាំចូលស្របច្បាប់!

ដើម្បីការពារនូវអត្ថប្រយោជន៍ដល់អតិថិជនទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន សូមអំពាវនាវអោយអតិថិជន​ទាំងអស់ដែលជាវផលិតផលទូរស័ទ្ទ​ ឬ​ថេប្លែត សាមសុង​     មេត្តាសួររកផលិតផលដែលមានបិទសញ្ញា“Cambodia Privilege”​​​ សញ្ញា “1 YEAR Official Warranty”​​ និងសញ្ញាតែមប្រិយ៍ពន្ធគយ​ ដូចរូបខាងក្រោម  ដើម្បីទទួលបាននូវផលិតផល ដែលនាំចូលស្របច្បាប់ និងដើម្បីជៀសវាងនូវផលប៉ះពាល់នានា។

image

image

ក្នុងករណីដែលផលិតផលទូរស័ទ្ទ​ ឬ​ថេប្លែត សាមសុង ពុំមានបិទគ្រប់សញ្ញាទាំងបីខាងលើ ឬមានតែសញ្ញាណាមួយក្នុងចំណោមសញ្ញាទាំងបីខាងលើ នោះបញ្ជាក់ថាជាផលិតផល មិនស្របច្បាប់ ឬជាផលិតផលក្លែងក្លាយ​។  

សូមបញ្ជាក់ថា sticker “Cambodia Privilege” ត្រូវបានផលិតឡើងដោយក្រុមហ៊ុន សាមសុង ដើម្បីសំគាល់ផលិតផលទូរស័ទ្ធ និងថេប្លេត សាមសុង ដែលនាំចូលស្របច្បាប់ ហើយនឹងត្រូវបិទលើគ្រប់ទូរស័ទ្ទ និង​ថេប្លេត សាមសុងចាប់ពីសប្តាហ៍នេះតទៅ ដើម្បីអតិថិជន ងាយស្រួលចំណាំ។

image

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍នានាដែលអតិថិជន នឹងទទួលបានពីការជាវទូរស័ព្ទ ឬក៏ថេប្លែតរបស់ សាមសុងដែលនាំចូលស្របច្បាប់។

  1. ទទួលបាននូវការធានាពេញមួយឆ្នាំពីក្រុមហ៊ុនសាមសុងលើការជួសជុលនិងថែរក្សាពី មជ្ឈមណ្ឌលសេវាកម្មរបស់សាមសុងដែលមានអ្នកជំនាញជាច្រើននាក់

  2. អាច Upgrade កម្មវីធីទូរស័ព្ទផ្សេងៗ ដោយងាយស្រួល មិនមានការរំខាន ព្រមទាំងមាន User Interface ជាភាសាខ្មែរផងដែរ

  3. ទទួលបានអត្ថប្រយោជន៍ពេលមាន កម្មវិធីផ្តល់ជូនផ្សេងៗពីក្រុមហ៊ុនសាមសុង

  4. ទទួលបានផលិតផលដែលមាន គុណភាពជាលក្ខណៈអន្តរជាតិ

  5. មិនបារម្ភការប៉ះពាល់ដោយយថាហេតុ ព្រោះផលិតផលរបស់សាមសុងត្រូវបានផលិតឲ្យ សមស្រប តាមហ្វ្រេកង់ប្រព័ន្ធទូរស័ទ្ទ ក្នុងប្រទេសកម្ពុជា។

​ក្រុមហ៊ុនសូមសំណូមពរ ដល់រាជរដ្ឋាភិបាលមេត្តាជួយទប់ស្កាត់នូវផលិតដែលនាំចូល គេចពន្ធនានា ដើម្បីធានាបាននូវតម្លាភាពនៃការប្រកួតប្រជែងស្របច្បាប់ និងទទួលបាន ចំណូលពីការបង់ពន្ធ សម្រាប់ថវិកាជាតិ​។   ហើយក៏សំណូមពរដល់អតិថិជនទាំងអស់គាំទ្រនូវ ផលិតផលដែលនាំចូលស្រប ច្បាប់ដើម្បីចូលរួមបំពេញកតព្វកិច្ចជាពលរដ្ឋល្អ និងដើម្បីការរីកចំរើន ដល់ប្រទេសកម្ពុជាទាំងអស់គ្នា។

image

ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com