ព័ត៌មាន

របាយការណ៍ថ្មីពី AnTuTu Benchmark បង្ហាញលទ្ធផលថា Snapdragon 820 របស់ Galaxy S7 ពិតជាខ្លាំង!

នៅថ្ងៃនេះរបាយការណ៍ពី AnTuTu Benchmark បានបង្ហាញនូវសមត្ថភាពរបស់ Snapdragon 820 របស់ទូរស័ព្ទ Samsung Galaxy S7 ដែលពិតជាខ្លាំង និងដំណើរការលឿនប្រាកដមែន។ មនុស្សភាគច្រើនជឿជាក់ថា Galaxy ស៊េរីថ្មីចុងក្រោយរបស់ Samsung នឹងមានពីរស៊េរីហើយសុទ្ធតែបំពាក់នូវ Qualcomm Snapdragon 820 Chipset ដូចគ្នាដែលជំនួយល្បឿន CPU កាន់តែខ្លាំងជាងមុន។

image

ល្បឿនរបស់ Snapdragon 820 បានជំនួយល្បឿនដំណើរការរបស់ GPU និង​ CPU ហើយទទួលបានពិន្ទុដល់ទៅ 125,288 ពិន្ទុខណៈពេលដែល Samsung Galaxy S6 Edge+ មានពិន្ទុត្រឹមតែ 82,000 តែប៉ុណ្ណោះ។ បើប្រៀបធៀបជាមួយនឹង Apple A9 Chip វិញគឺបានពិន្ទុ 132,000 ពិន្ទុ។

យ៉ាងណាមិញ កម្រិតភាពច្បាស់របស់ Apple iPhone 6s Plus គឺត្រឹមតែ 1080 x 1920 ដែលនៅចាញ់ Galaxy S7 ដែលមានកម្រិតភាពច្បាស់ 1440 x 2560 ភិចសែល។ ចំនែកល្បឿននៃការប្រើប្រាស់ទ្រទ្រង់នូវ 3D វិញគឺ Snapdragon 820 អស្ចារ្យតែម្តង៕