ព័ត៌មាន

ប្រទេសឥណ្ឌទីផ្សារស្មាតលក់ស្មាតហ្វូនលំដាប់លេខពីរលើលោក

 

image

ប្រទេសឥណ្ឌាបានក្លាយជាទីផ្សារលក់ស្មាតហ្វូនធំលំដាប់លេខពីរលើពិភពលោក​នេះយោងតាមការបង្ហាញពីក្រុមវិភាគទីផ្សារ។ នៅចុងឆ្នាំ​2015 នៅប្រទេសឥណ្ឌាមានចំនួនអ្នកប្រើប្រាស់ស្មាតហ្វូនរហូតដល់ទៅ 220 រយលាននាក់។

ចំនួនការលក់ចេញស្មាតហ្វួននៅឥណ្ឌាកើនឡើង 15% ក្នុងត្រីមាសទី 4 ក្នុងឆ្នាំ​ 2015 ហើយនៅបំណាច់ឆ្នាំចំនួនលក់ចេញមានចំនួន 100 រយលាន ដែលគិតជាភាគរយកើនសរុប23%។

ស្ទើរតែ 50% នៃការផលិតស្មាតហ្វូនត្រូវបានផលិតនៅប្រទេសឥណ្ឌា ហើយចំនួនស្មាតហ្វូនត្រូវបានលក់ចេញ 40% ​ ក្នុងចំណោមស្មាតហ្វូនសរុប។ ទាំងការលក់តាមអនឡាញ ពិតជាបានទាក់ទាញចំនួនអ្នកទិញជាលំដាប់។

ដូចដែលបានបញ្ជាក់ក្នុងតារាងចំនួនស្មាតហ្វូនាំចេញមាន ក្រុមហ៊ុន Samsung ស្ថិតក្នុងលំដាប់លេខរៀងទីមួយ និងបន្ទាប់មកទៀត Micromax ស្ថិតក្នុងលំដាប់លេខរៀងទី 2 និងលេខលំដាប់បន្ទាប់ទៀតមានក្រុមហ៊ុន Intex របស់ឥណ្ឌា   ក្រុមហ៊ុន Lava និងក្រុម Lenovo របស់ចិន។

image

 

 

អត្ថបទ៖ លិណា

ទាញយកដោយឥតគិតថ្លៃ៖ http://www.phonecity.com.kh/2016/02/04/phone-city-magazine-new-issue-184-for-february-2016-2/