ព័ត៌មាន

iPhone ទំហំ 4 អ៊ីងរូបរាងឆើតឆាយត្រូវបានគេហៅថា iPhone 5se

iPhone ទំហំ 4 អ៊ីងព័ណ៌ផ្កាឈូកជាប្រធានបទដ៏ក្តៅគគុកពីសំណាក់អ្នកគាំទ្រ។ ជាមួយគ្នានេះដែរវានឹងមានវត្តមានលើទីផ្សារនៅថ្ងៃទី 15 ខែមីនាខាងមុខនេះ ស្របពេលបង្ហាញ iPad Air 3។

និយាយពីស្មាតហ្វូនដ៏ស្រស់ស្អាតមានព័ណ៌ផ្កាឈូកកំពុងត្រូវបានគេវែកញែកពីឈ្មោះរបស់វា។ ប្រភពព័ត៌មានមួយបានបង្ហាញថា ស្មាតហ្វូននេះមានឈ្មោះថា iPhone 5se។ iPhone 5se នេះនឹងនាំមកជាមួយជម្រើសបីព័ណ៌ ប្រាក់ ប្រផេះ និងព័ណ៌ផ្កាឈូក។ មើលការកំណត់ព័ណ៌ដូចជាស្នាតហ្វូននេះរចនាឡើងសម្រាប់នារីៗភាគច្រើន។ 

 image

ទោះជាយ៉ាងណា ស្មាតហ្វូនប៉ះបញ្ជាមួយនេះ​ ត្រូវបានគេហៅថា iPhone 5se ភ្ជាប់ឈីបប្រភេទ A8 និងបំពាក់កាមេរ៉ាមុខទំហំ 8 មេហ្គាភិចសែល និងកាមេរ៉ាកក្រោយទំហំ 1.2 មេហ្គាភិចសែល។ ក្រៅពីមាន Bluetooth 4.2, Wi-Fi 802.11ac ហើយ វាមានថ្មធំជាង iPhone មុនៗថែមទៀត។

 image

អត្ថបទ៖លិណា

អានអត្ថបទ៖  ប្រញាប់ឡើង! សាមសុង GALAXY A ស៊េរី 2016 ផ្តល់ជូនកាដូពិសេស