ព័ត៌មាន

ទទួលបានទំហំ 2GB បន្ថែមលើទំហំផ្ទុករបស់ Google​ drive នៅថ្ងៃនេះដោយងាយស្រួល

ត្រូវការទំហំ Google drive បន្ថែមមែនទេ? អ្វីដែលអ្នកត្រូវធ្វើសម្រាប់ការបន្ថែមដ៏ងាយស្រួលនេះគឺគ្រាន់តែពិនិត្យមើលការកំណត់សុវត្ថិភាពសម្រាប់គណនី Google របស់អ្នកបីជំហ៊ានតែប៉ុណ្ណោះ។

 image

ក្រុមហ៊ុន Google បានប្រារព្វពិធីសុវត្ថិភាពអ៊ីនធឺណេត (Safer Internet Day) ដែលជាការជាក់ស្តែងនៅថ្ងៃស្អែក អ្នកប្រើប្រាស់ដែលកំណត់សុវត្ថិភាពរួចរាល់នឹងទទួលបានរង្វាន់នូវទំហំ 2GB បន្ថែម។

 image

ការកំណត់សុវត្ថិភាពនេះមានភាពងាយស្រួលនិងរហ័ស គ្រាន់ទេចុច នៅទីនេះ  បន្ទាប់មកធ្វើការ log in រួចធ្វើការកំណត់នូវសុវត្ថិភាពគណនីរបស់អ្នកចំនួន៣ជំហានងាយៗ។នៅពេលដែលអ្នកកំណត់រួចរាល់ Google នឹងបន្ថែមទំហំ 2GB ទៅក្នុងគណនីរបស់អ្នក ដែលធ្វើឱ្យលោកអ្នកមានការងាយស្រួលក្នុងការផ្ទុកទិន្នន័យបន្ថែមទៀត។​​ នេះគឺជាឆ្នាំទីពីរដែលក្រុមហ៊ុន Google បានផ្តល់ជូនទំហំ 2GB បន្ថែមទៀតនៅក្នុងការផ្លាស់ប្តូរការកំណត់សុវត្ថិភាព។