ព័ត៌មានជាច្រើនបានចុះផ្សាយពី iPhone 7 ថានឹងគ្មានរន្ធសម្រាប់ដោតកាស។ តើហេតុអ្វីបានជាក្រុមហ៊ុនផ្លាស់ប្តូរការរចនាទៅជារបៀបនេះ?
iPhone 7 ល្បីថានឹងគ្មានរន្ធ 3.5 jack សម្រាប់ដោតកាសនោះទេ ហើយថែមទាំងល្បីថានឹងប្រើរន្ធ Lighting ឬប្រព័ន្ធ Bluetooth សម្រាប់ភ្ជាប់កាសទៅកាន់ទូរសព្ទបាន។ ប៉ុន្តែមានតែការប្រើប្រព័ន្ធ Bluetooth ទេដែលអាចទៅរួចព្រោះ ក្រុមហ៊ុនអាចផលិតកាស Bluetooth សម្រាប់ iPhone 7។
កាស Bluetooth សម្រាប់ iPhone 7 ត្រូវបានផលិតឡើងជាប្រភេទកាសដែលគ្មានខ្សែរ នេះមានន័យថាពីគ្រាប់កាសម្ខាងទៅម្ខាងពុំមានប្រើខ្សែរ ហើយពីគ្រាប់កាសទាំងសងខាងក៏គ្មានប្រើខ្សែរដែរ។ កាស Bluetooth ថ្មីនេះត្រូវបានក្រុមហ៊ុនកំពុងផលិត ហើយវានឹងត្រូវបានគេបង្ហាញស្របពេលការបង្ហាញ iPhone 7 ក្នុងកញ្ញាខាងមុខនេះ។
អត្ថបទ៖លិណា
អានអត្ថបទ៖ http://www.phonecity.com.kh/2016/02/08/iphone-7-8/