ព័ត៌មាន

ស្អាតអស់ទាស់! Samsung Galaxy Note 6 ល្បីថាមានអេក្រង់ 5.8 អ៊ីងប្រើប្រាស់ RAM 6GB

ភាពជោគជ័យរបស់ស្មាតហ្វូន Samsung Galaxy Note 5 បានធ្វើឱ្យក្រុមហ៊ុន​ Samsung ខិតខំប្រឹងប្រែងផលិតនូវស្មាតហ្វូនស៊េរីថ្មីត្រកូល Note ស៊េរីថ្មី Note 6 ដែលល្បីថាមានអេក្រង់ទំហំ 5.8 អ៊ីង និងប្រើប្រាស់ RAM ទំហំ 6GB នេះបើតាមប្រភពពីប្រទេសចិន។ បើប្រៀបធៀបជាមួយនឹង Note 5 គឺមានអេក្រង់ត្រឹមតែ 5.7 អ៊ីងហើយ RAM ត្រឹម 4GB ប៉ុណ្ណោះ។

image

មិនត្រឹមតែប៉ុណ្ណោះ លឺល្បីថាក្រុមហ៊ុនយក្សរបស់ Samsung មួយនេះត្រៀមផលិតនូវអេក្រង់ RGB Matrix ដែលស៊ីថ្មតិចតែបង្ហាញពន្លឺបាច្បាស់បំផុត។ វាថែមទាំងប្រើប្រាស់នូវ Pressure Sensitive នៅលើអេក្រង់ថែមទៀត។ ប្រព័ន្ធកាមេរ៉ា និងលក្ខណៈមួយចំនួនទៀតគឺប្រហាក់ប្រហែលទៅនឹងទូរស័ព្ទ Galaxy S7 ប៉ុន្តែថាមពលថ្មវិញគឺខ្លាំងជាង៕