ព័ត៌មាន

MYTEB GOLD MINI ស្រស់ស្អាត រឹងមាំ ភាពស៊ីវិល័យទាន់សម័យគ្រប់ពេលវេលា

ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារបច្ចុប្បន្ន ពេលនេះក្រុមហ៊ុន MYTEB ដែលជាក្រុមហ៊ុនល្បីឈ្មោះ ឈានមុខគេក្នុងប្រទេសម៉ាឡេស៊ីបាននាំយកនូវថេប្លេតម៉ូដែលថ្មី MYTEB GOLD MINI ដែលមានរូបរាងស្រស់ស្អាត រឹងមាំ កាលីបទាន់សម័យ និងស៊ីវិល័យបំផុតមកដល់ប្រទេសកម្ពុជាហើយ។

image

ថេប្លេត MYTEB GOLD MINI មានការរចនារូបរាងកាន់តែឡូយអស្ចារ្យ ស្តើងងាយស្រួលកាន់ទៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ថេប្លេតនេះមានកម្រាស់ត្រឹមតែ 0.77 មីលីម៉ែត្រ អេក្រង់ទំហំ 7 អ៊ីងកម្រិតភាពច្បាស់ HD Super IPS Screen ផ្តល់នូវរូបភាពច្បាស់ត្រជាក់ភ្នែកបំផុតដែលគួរឱ្យចង់ទស្សនាគ្រប់ពេល។ កញ្ចក់ថេប្លេតនេះជាប្រភេទគ្រីស្តាល់ច្បាស់បំផុត។

image

MYTEB GOLD MINI ស្រោបដោយលោហៈភ្លឺចាំង​ រលើបរលោងទាក់ទាញចិត្តបំផុត។ វាប្រើប្រាស់នូវ CPU ចំនួន 4 គ្រាប់ដែលមានល្បឿន 1.3GHz ម៉ូដែល MEDIATEK របស់តៃវ៉ាន់។ លើសពីនេះទៀត វាមាន RAM ទំហំ 512MB និង Storage ទំហំ 8GB សម្រាប់រក្សាទុកកម្មវិធី ហ្គេម រូបភាព វីដេអូ ចម្រៀង និងជាច្រើនទៀតតាមតម្រូវការ។

image

ថេប្លេត GOLD MINI ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 5.1 និងប្រើប្រាស់ស៊ីមកាត 3.75G HSPA INTERNET ប្រព័ន្ធ Wi-Fi b/g/n និងប្រព័ន្ធ Bluetooth ជាដើម។ កាមេរ៉ាខាងក្រោយរបស់វាមានទំហំ 5MP សម្រាប់ថតរូបបានច្បាស់ល្អ គុណភាពខ្ពស់ និងកាមេរ៉ាខាងមុខទំហំ 2MP សម្រាប់ការថតរូប Selfies ឬវីដេអូខលជាដើម។

image

ទំនាក់ទំនងទិញ MYTEB GOLD MINI ពេលនេះតម្លៃពិសេសត្រឹមតែ $99 តែប៉ុណ្ណោះ លោកអ្នកនឹងទទួលបានវត្ថុអនុស្សាវរីយ៍ជាច្រើន ព្រមទាំងការធានារយៈពេល 1 ឆ្នាំថែមទៀតផង។ សម្រាប់ពត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងទៅកាន់លេខ 098 398811 ឬចូលទៅក្នុងគេហទំព័រ http://www.mytebtech.com/ ឬអាចឆែកមើលនៅក្នុងទំព័រ Facebook តាមរយៈតំណរ https://www.facebook.com/myteb.malaysia/  ៕