ព័ត៌មាន

ថេប្លេត CT111 ្ ប្រើ Android 4.4 KitKat OS ដ៏ពេញនិយម

ថេប្លេត CT111 ជាផលិតផលដ៏ជោគជ័យមួយទៀតរបស់ក្រុមហ៊ុន Celkon ដែលទើបតែបានបង្ហាញជាផ្លូវការកាលពីពេលថ្មីៗនេះ។

ថេប្លេត CT111 រចនាមកមានរូបរាងស៊ីវីល័យទាន់សម័យអមដោយអេក្រង់ភ្លឺច្បាស់ទំហំ 7.0​ អ៊ីង។ វាមានកម្រិតបង្ហាញទំហំ 800 x 480  ភិចសែល ច្បាស់សមស្របសម្រាប់អ្នកចូលចិត្តលេងហ្គេម ឬចាក់វីដេអូរមើល។ ថេប្លេតនេះភ្ជាប់ឈីបប្រភេទ quad-core ដែលមានល្បឿន 1.3GHz ថែមទាំងអាចថែមមេម៉ូរ៉ីក្រៅបានតាមរយៈកាត microSD និងភ្ជាប់មេម៉ូរ៉ីក្នុងម៉ាស៊ីនស្រាប់មានទំហំ 32GB។

image

ថេប្លេតនេះភ្ជាប់កាមេរ៉ាក្រោយទំហំ 2 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 2 មេហ្គាភិចសែលសម្រាប់ការថតរូបកម្សាន្តក៏ដូចជាការផលិតវីដេអូរឃ្លីបថ្មីៗ។  ថេប្លេតនេះមានដំណើរការដោយថ្មដែលផ្ទុកថាមពល 2500mAh រួមទាំងមានភ្ជាប់​ 3G (តាមរយៈ Dongle) WiFi 802.11 b/g/n, Bluetooth 4.0 និង USB OTG។ ថេប្លេតនេះប្រើប្រព័ន្ធដំណើរការ Android 4.4 KitKat OS។ 

image