ព័ត៌មាន

ជំហានទីមួយ៖ Samsung Galaxy S7 នឹងដាក់លក់នៅលើ 60 ប្រទេសនៅថ្ងៃទី 11 មីនា

បន្ទាប់ពីកំពូលស្មាតហ្វូន Samsung Galaxy S7 និង Galaxy S7 Edge បានបង្ហាញខ្លួនជាផ្លូវការរួចមក ប្រភពពត៌មានថ្មីបញ្ជាក់ថាការដាក់លក់ជាផ្លូវការចាប់ផ្តើមពីថ្ងៃទី 11 មីនានេះតទៅនេះបើតាមការបញ្ជាក់ពីលោក Koh Dong-jin ។ លោកបានបញ្ជក់ទៀតថា ជំហានទីមួយគឺដាក់លក់នៅលើ 60 ប្រទេសសិន។

image

លោក Dong-jin និយាយថា “ទូរស័ព្ទ Galaxy S7 ការដាក់លក់តំបូងគឺ 60 ប្រទេសចាប់ពីថ្ងៃទី 11 មីនា ហើយយើងសង្ឃឹមថាការលក់របស់វាគឺច្រើនជាងការលក់ Galaxy S6 ។ ឆ្នាំមុន Galaxy S6 លក់ដាច់បានត្រឹមតែ 38 លានគ្រឿងប៉ុណ្ណោះ”។ ការបញ្ជាក់នេះគឺប្រកាសនៅថ្ងៃសម្ភោធន៍ក្នុងព្រឹត្តិការណ៍ MWC ក្នុងទីក្រុង Barcelona ។

“អ្វីដែលមាននៅលើ Galaxy S7 ពិតជាអស្ចារ្យហើយនឹងមានមុខងារថ្មីជាច្រើនប្លែកពី Galaxy S6 ។ យើងជឿជាក់ថា អ្នកដែលបានប្រើប្រាស់ស្មាតហ្វូននេះពិតជាសប្បាយចិត្ត និងបំពេញតម្រូវការរបស់ពួកគេបានច្រើន។ យើងសង្ឃឹមទៀតថា បញ្ហានឹងអាចដោះស្រាយបាន។ យើងនឹងព្យាយាមពង្រឹងទៅលើផ្នែក Hardware ផងដែរ៕”