ព័ត៌មាន

Xiaomi Mi 5 ជាស្មាតហ្វូនធនកណ្តាលដែលអ្នកគាំទ្រកំពុងរង់ចាំ

ហ្វែនរបស់ក្រុមហ៊ុន Xiaomi កំពុងតែជ្រួលជ្រើមជាមួយព៍ត៌មានបញ្ជាក់ពីកាលបរិច្ឆេទដាក់លក់ ស្មាតហ្វូនថ្មីមានឈ្មោះថា Xiaomi Mi 5។

image 

Xiaomi Mi 5 ជាស្មាតហ្វូនធនកណ្តាលដែលបានបង្ហាញខ្លួនលើវេទិកា Mobile World Congress។ Xiaomi Mi 5 ជាស្មាតហ្វូនធន់កណ្តាលមួយដែលរចនាមកមានរូបរាងល្អប្រណីតបូកផ្សំសមត្ថភាពសមស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់។

Xiaomi Mi 5 មានឈីបប្រភេទ  Snapdragon 820 និងមានអង្គផ្ទុកទិ្នយទំហំ ​3GB (RAM) ។ សម្រាប់ការរក្សាទុកទិន្ន័យ និងកម្មវីធីផ្សេងៗស្មាតហ្វូននេះភ្ជាប់មេម៉ូរ៉ីទំហំ 32GB។ សម្រាប់ម៉ូដែលចុងក្រោយរបស់វាមួយទៀតមានឈ្មោះថា Xiaomi Mi 5 Pro ជាមួយគម្របសេរាមិក មានអង្គចងចាំទំហំ 4GB និងអាចថែមមេម៉ូរ៉ីក្រៅបានទំហំ 128GB ផងដែរ។

 image

អ្នកអាចចាប់ផ្តើមកម្មង់តាមអនឡាញជាមួយក្រុមហ៊ុន ដែលមានទីតាំងនៅប្រទេសចិន ហើយក្រុមហ៊ុននឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី 01 ខែមីនាខាងមុខនេះ។