ព័ត៌មាន

កម្មវិធី YouTube បាន Update សម្រាប់ iPad Proផ្តល់កម្រិតបង្ហាញកាន់ច្បាស់

ក្តៅៗ ​ក្រុមហ៊ុន Google បាន update​ កម្មវិធី YouTube របស់ខ្លួន សម្រាប់ iPad Pro ។ តាំងពី iPad Pro បានដាក់បង្ហាញ អ្នកប្រើប្រាស់អាចប្រើកម្មវីធី YouTube ដែលមានកម្រិតបង្ហាញថ្មី។

នេះមានន័ថា iPad Pro មានកម្រិតបង្ហាញស្មើនឹង iPad Air លើកម្មវិធី YouTube សម្រាប់មើលវីដេអូរ។

image

ការ update លើកម្មវិធី YouTube សម្រាប់  iPad pro បានផ្តល់កម្រិតបង្ហាញទំហំ 2732 x 2048px ។ ប៉ុន្តែទន្ទឹមនឹងការ update នេះ វាបានបង្ករឱ្យមានចន្លោះមួយចំនួន ដែលក្រុមហ៊ុនមិនទាន់ update វាឱ្យប្រើបានជាមួយ iPad Pro ជាពិសេសម៉ូត Split View ឬ Picture-in-Picture ។ ប្រសិនបើអ្នកចង់ប្រើកម្មវិធី YouTube ផ្លូវការនោះ ឬត្រូវការបើក YouTube លើ  Split View នៅពេលអ្នកធ្វើ research paper មានកម្មវិធីជាច្រើនដែលជា third-party apps អាចឱ្យអ្នកបើកវីដេអូររបស់ YouTube បាន និងអាចប្រើ Split View ឬ Picture-in-Picture បានផងដែរ។​

 image

សូមបញ្ជាក់ថា iPad Pro ជាថេប្លេតរបស់ក្រុមហ៊ុន Apple ដែលមាន keyboard ប្រើប្រព័ន្ធប្រត្តិបត្តិការ iOS ទូរស័ព្ទ ហើយថេប្លេតនេះបានដាក់លក់ក្នុងសហរដ្ឋអាំមេរិចក្នុងតម្លៃ $799 ។