ព័ត៌មាន

LG G5 កម្រិតមុំចាប់យករូបភាពធំជាងភ្នែករបស់មនុស្ស

LG G5 ជាស្មាតហ្វូនជំនាន់ថ្មីនាំមកជាមួយការបំពាក់ និងការភ្ជាប់សមស្របនឹងការប្រើប្រាស់របស់មនុស្សសម័យថ្មី។ លើស្មាតហ្វូន LG G5 មានចំណុចពិសេសមួយចំនួនដែលលើទីផ្សារកំពុងតែសំលឹងឃើញ៖

ការរចនា

ស្មាតហ្វូននេះរចនាមានលក្ខណៈរឹងមាំ ដោយគ្មានសារធាតុផ្លាស្ទិក ដោយប្រើអេក្រង់ទំហំ 5.5 អ៊ីង និងមានបួនព័ណ៌សម្រាប់ជ្រើសរើស ប្រាក់ ផ្កាឈូក មានស និងប្រផេះ។

 image

 

image

image

មុខងារស្កេនម្រាមដៃនៅក្រោមកាមេរ៉ា

អេក្រង់បង្ហាញ

 LG G5  ជាស្មាតហ្វូនមានកម្រិតច្បាស់  Quad HD លើអេក្រង់ភ្លឺ និងមានកម្រិតម៉ត់នៃរូបភាពទំហំំ 554ppi ព្រមទាំងមាន IPS LCD ផ្ទាល់សម្រាប់បន្ថែមថាមពលឱ្យអេក្រង់បង្ហាញរហូតដល់វាដល់ពេល sleep។

វាមានលក្ខណៈពិសេសមួយស្រដៀងនឹងស្មាតហ្វូន Galaxy S7  និង  S7 Edge  ដោយសារវាបំពាក់អេក្រង់បង្ហាញ Super AMOLED ។

 

image

 

កាមេរ៉ា

ស្មាតហ្វូននេះបំពាក់កាមេរ៉ាក្រោយទំហំ 16MP  និងកាមេរ៉ាមុខ  8MP ដែលវាអាចចាប់យករូបភាពបានកម្រិត  135 ដឺក្រេ  ដោយកម្រិតចាប់រូបភាពរបស់ភ្នែកមនុស្សមានកម្រិត 120  ទៅ 124  ដឺក្រេ។ 

imageimage