ព័ត៌មាន

រូបថតបួនសន្លឹកប្រូម៉ូតប្រជាប្រិយភាព Huawei P9

ស្មាតហ្វូន Huawei P9 ត្រូវបានរចនាដោយមានរូបរាងទាក់ទាញ បំពាក់សមត្ថភាព និងភ្ជាប់ទំហំផ្ទុកទិន្ន័យសមសម្របំពេញតាមតម្រូវការអ្នកប្រើប្រាស់សម័យថ្មីបច្ចុប្បន្ន។

ក្រុមហ៊ុន Huawei បានរៀបចំការបង្ហាញស្មាតហ្វូនរបស់ខ្លួននៅថ្ងៃទី 06  ខែមេសា ខាងមុខនេះ។ មុនពេលពេលមានការដាក់បង្ហាញជាផ្លូវការមានរូបភាពជាច្រើនដែលបានបង្ហាញពីលក្ខណៈនៃស្មាតហ្វូននេះ ប៉ុន្តែរូបភាពបួនសន្លឹកជារូបភាពផ្លូវការ។

 imageimageimageimage

 

យោងតាមប្រភពរូបភាពទាំងបួននេះបង្ហាញថា មុខងារស្កេនរបស់ស្មាតហ្វូននេះមានការរចនាបទថ្មី ប៉ុន្តែមិនមានរាងមូលដូចព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ។ យោងតាមការបង្ហាញពីរូបរាងរបស់ស្មាតហ្វូននេះក្រុមហ៊ុនបានបញ្ជាក់ថា Huawei ស្មាតហ្វូនរបស់ខ្លួនមានលក្ខណៈគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងជាមួយស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ម៉ូឌែល Galaxy Note 4 និងម៉ូឌែលផ្សេងៗទៀតដែលកំពុងចារាចរយ៉ាងសកម្មលើទីផ្សារ។