ព័ត៌មាន

Panasonic HC-V380K មានរាងមូលមិនពិបាកកាន់ថត

ក្រុមហ៊ុន Panasonic បានបញ្ចេញកាមេរ៉ាម៉ូដែលថ្មីដេលមានរួបរាងស្រស់ស្អាត ជាពិសេសវាមានសមត្ថិភាពល្អងាយស្រួលប្រើប្រាស់ក្នុងការថតរូបគ្រប់ស្ថានភាព។

Panasonic HC-V380K ជាប្រភេទ​កាមេរ៉ា Full HD ដែលបំពាក់កាមេរ៉ាទំហំ 2.51 មេហ្គាភិចសែល។ វាភ្ជាប់សេនស័រប្រភេទ 1/5.8″ BSI MOS និងមានលេន 28mm ដោយលេននោះមានសមត្ថភាពហ្សូមបាន 90x។ អ្នកអាចថតរូបបានកាន់តែច្បាស់ ជាពិសេសវាអាចផ្តិតយករូបភាពដូចធម្មជាតិដោយមានកម្រិតប៉ះបញ្ជាទំហំ 460k-dot លើ LCD ម៉ូនីទ័រ។ កាមេរ៉ានេះមានមុខងារផ្សេងៗទៀតដូចជា 5-Axis HYBRID O.I.S, ប្រើ Wireless Multi-Camera និងអាចថតភ្ជាប់ WiFi ពីស្មាតហ្វូន មុខងារ Level Shot, WiFi Control & Streaming, Baby Monitor Feature  និង មុខងារកំណត់ Creative Control Effects។ 

image

កាមេរ៉ានេះរចនាមានរាងមូល ដែលអ្នកអាចក្តោបដៃកាន់ថតបានយ៉ាងងាយស្រួល។ រាងមូលទ្រវែង អ្នកអាចបង្ហើបម៉ូនីទ័រនៅផ្នែកខាងនៃកាមេរ៉ាដើម្បីទាញយករូបភាព ឬប្លង់ដែលអ្នកចង់បាន។ ការប្រើប្រាស់កាមេរ៉ានេះមានភាពងាយស្រួលដោយអ្នកអាចបង្វិល បង្វែរ ថតជិត ថតឆ្ងាយ បានតាមចិត្ត និងមិនមានទម្ងន់ធ្ងន់ ដែលអាចឱ្យចុកដៃនោះទេ។ 

imageimageimageimage