ព័ត៌មាន

ការលេងហ្គេមកាន់តែអស្ចារ្យនៅលើ Galaxy S7 & S7 Edge

ហ្គេមនៅលើទូរស័ព្ទនាពេលបច្ចុប្បន្នគឺទទួលបានការពេញនិយមខ្លាំងព្រោះវាងាយស្រួលដាក់តាមខ្លួន និងក្រាហ្វិកកាន់តែស្រស់ស្អាតរស់រវើកជាទីបំផុត។ ការលេងហ្គេមនៅលើទូរស័ព្ទ Galaxy S7 | S7 Edge ពិតជាអស្ចារ្យ និងគ្មានកន្លែងទាស់ដែលមើលទៅហាក់ដូចជាលោកអ្នកក៏ជាតួអង្គម្នាក់នៅក្នុងហ្គេមនេះដែរ។

  image

បើទោះបីជាហ្គេមនោះត្រូវការក្រាហ្វិកធំដើម្បីធ្វើការដំណើរការក្តី នៅលើទូរស័ព្ទ Galaxy S7 | S7 Edge ផ្តល់នូវការដំណើរការយ៉ាងរលូនឥតអាក់ ហើយវាថែមទាំងកាត់មិនសូវអស់ថ្ម ឬក្តៅទូរស័ព្ទនោះទេ ដូចនេះអ្នកអាចជ័យជំនះបាន និងមានអារម្មណ៍កក់ក្តៅបំផុត។ ស្មាតហ្វូន Galaxy S7 | S7 Edge ជាស្មាតហ្វូនដំបូងបង្អស់ដែលទ្រទ្រង់នូវ Vulkan API ដែលធ្វើឱ្យលោកអ្នកជក់ចិត្តជាមួយនឹងការលេងហ្គេមដ៏អស្ចារ្យទាំងនោះ។

 image

Game Launcher ជាមជ្ឈមណ្ឌលសម្រាប់ធ្វើការគ្រប់គ្រងនូវហ្គេមជាច្រើនរបស់អ្នក។ គ្រប់ហ្គេមដែលអ្នកបានធ្វើការតម្លើង វានឹងរក្សាទុកនៅត្រង់ Game Launcher នេះបានហើយមុនពេលចាប់ផ្តើមលេងហ្គេម លោកអ្នកអាចធ្វើការបិទសម្លេង ឬភាពញ័រ និងការកំណត់ Settings នាៗដើម្បីថែរក្សាថាមពលថ្មបានផងដែរ។

 image

ចំនែក Game Tools វិញផ្តល់នូវលទ្ធភាពក្នុងការកំណត់មុខងារជាច្រើនទៅលើហ្គេមដូចជាការថតសកម្មភាពនៅពេលកំពុងលេងហ្គេមព្រោះនៅពេលដែលលោកអ្នកឈានទៅវគ្គកំពូលប្រាកដជាចង់បង្ហាញស្នាដៃនេះបង្អួតនៅក្នុងអនឡាញដើម្បីឱ្យមនុស្សទូទាំងពិភពលោកបានឃើញការលេងហ្គេមដ៏អស្ចារ្យនេះ។

 image

ជាមួយនឹងការប្រើប្រាស់នូវ Samsung Pay គ្មានហេតុផលដែលលោកអ្នកកាន់កាបូបលុយគ្រប់ពេលវេលាទៀតនោះទេ។ ការចាយវាយទាំងអស់អាចធ្វើបានដោយគ្រាន់តែមានស្មាតហ្វូនមួយដែលអាចប្រើប្រាស់សម្រាប់ការទិញនៅលើអនឡាញ ឬការចាយក្រេឌីតកាតបានថែមទៀត។ ការចាយវាយគឺកាន់តែងាយស្រួល រហ័ស និងមានសុវត្តិភាពបំផុតជាមួយនឹងមុខងារ Samsung KNOX ។