ព័ត៌មាន

Huawei P9 Lite 4G LTE មានវត្តមានជាប្រភេទស៊ីមពីរ

ទីបំផុត ក្រុមហ៊ុន Huawei បានបង្ហាញស្មាតហ្វូនប្រភេទ 4G LTE ជំនាន់ក្រោយរបស់ខ្លួននាំមកជាមួយមុខងារ និងការភ្ជាប់សមត្ថភាពកាន់តែពិសេស។ ស្មាតហ្វូន 4G LTE មានរហ័ស្សនាមថា Huawei P9 Lite 4G LTE។

Huawei P9 Lite  មានពីរព័ណ៌ប្រាក់ និងមាស អ្នកអាចជ្រើសរើសព័ណ៌ដែលជាចំណង់ចំណូលចិត្តរបស់អ្នកដ៏ទាន់សម័យ។ ស្មាតហ្វូននេះបំពាក់អេក្រង់ទំហំ 5.2 អ៊ីង មានកម្រិតបង្ហាញ 1920 x 1080 Full HD។​ ស្មាតហ្វូននេះប្រើប្រព័ន្ធដំណើរការ octa-core Huawei Kirin 650 មានភ្ជាប់រ៉េមពីរប្រភេទ ទំហំ 2GB/3GB និងមានមេម៉ូរ៉ីទំហំ 16GB អាចថែមមេម៉ូរ៉ីក្រៅបានដល់ទៅ 128GB។

ស្មាតហ្វូននេះអាចឲ្យអ្នកប្រើស៊ីមកាតបានពីរដោយសារវាមានជើងស៊ីមពីរ (nano+nano/microSD) អមមកជាមួយកាមេរ៉ាថតរូបកាន់តែច្បាស់ទំហំ 13 មេហ្គាភិចសែល  មាន LED flash។ ស្មាតហ្វូននេះមានប្រព័ន្ធការពារសុវត្ថិភាពខ្ពស់ប្រើមុខងារស្កែនម្រាមដៃនៅក្រោយ អមជាមួយផត USB Type-C និងប្រើថ្មមានសមត្ថភាព 3000mAh។

ស្មាតហ្វូននេះនឹងដាក់លក់នៅខែឧសភា នៅរូស្ស៊ីដំបូងគេ ហើយបន្ទាប់មកនឹងចែកចាយទូរទាំងពិភពលោក ប៉ុន្តែស្មាតហ្វូននេះមិនទាន់កំណត់តម្លៃលក់នៅឡើយទេ។ 

image