ព័ត៌មាន

៥ ចំនុចដែលបង្ហាញថា Galaxy S7 ល្អជាង iPhone 6s

ក្រុមហ៊ុន Samsung ទើបតែបង្ហាញនូវស្មាតហ្វូន Samsung Galaxy S7 នៅក្នុងព្រឹត្តិការណ៍ MWC (Mobile World Congress) នៅក្នុងទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។ ស្មាតហ្វូននេះបានបំពាក់នូវមុខងារ និងបច្ចេកវិទ្យាថ្មីៗជាច្រើនដែលនៅលើ iPhone 6s មិនមាននោះទេ។ ពេលនេះ យើងនឹងលើកយកចំណុចទាំង 5 ដែលស្មាតហ្វូន Galaxy S7 “មាន” ចំនែក iPhone 6s “មិនមាន”។

image

អេក្រង់ AMOLED កម្រិតខ្ពស់បំផុត

ស្មាតហ្វូន Galaxy S7 និង Galaxy S7 Edge សុទ្ធតែធ្វើការបំពាក់នូវអេក្រង់ថ្មីរបស់ខ្លួន។ អេក្រង់ថ្មីនេះគឺ Super AMOLED កម្រិតភាពច្បាស់ 2560 x 1440 ដែលបង្ហាញរូបភាពបានច្បាស់ល្អជាង iPhone 6s និង iPhone 6s Plus ។ ប្រភពព័ត៌មានមួយចំនួនបញ្ជាក់ថា នៅថ្ងៃអនាគត iPhone គ្រោងនឹងធ្វើការផ្លាស់ប្តូរអេក្រង់ប្រើ AMOLED នេះវិញម្តង។

image

អ្វីគ្រប់យ៉ាង” នៅលើអេក្រង់

បច្ចេកវិទ្យាអេក្រង់ AMOLED អនុញ្ញាត្តឱ្យអ្នកប្រើប្រាស់អាចធ្វើការដាក់ព័ត៌មានមួយចំនួននៅលើអេក្រង់បានយ៉ាងងាយស្រួលដូចជាកាលបរិច្ឆេទ (Date) ពេលវេលា (Time) និងសាររំលឹក (Notifications) ផងដែរដោយមិនចាំបាច់ដោះសោរទូរស័ព្ទនោះទេ។ បើនៅលើ iPhone វិញ អ្នកប្រើប្រាស់ត្រូវតែធ្វើការចុចប៊ូតុង Wake Display សិនទើបអាចមើលម៉ោង ឬសាររំលឹកបាន។

image

អង្គចងចាំទ្វេដង

ទូរស័ព្ទ iPhone 6s បំពាក់នូវអង្គចងចាំ (RAM) ទំហំត្រឹមតែ 2GB ចំនែកទូរស័ព្ទ Galaxy S7 បំពាក់នូវអង្គចងចាំ (RAM) ទំហំ 4GB ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះទៀតនោះ ប្រព័ន្ធដំណើរការរបស់ Galaxy S7 ជាមួយនឹងទំហំ RAM ធំនេះមិនធ្វើ​ឱ្យម៉ាស៊ីនគាំងដូចជំនាន់មុនៗនោះទេ។

ប្រព័ន្ធការពារធូលី និងការជ្រាបទឹក

ទូរស័ព្ទ Galaxy S7 ទទួលស្គាល់នូវវិញ្ញាប័ណ្ណបត្រ IP68 ទៅលើប្រព័ន្ធការពារធូលី និងការជ្រាបទឹកដែលមានន័យថា វាអាចស្ថិតនៅក្រោមទឹករយៈពេល 30 នាទីជម្រៅ 1.5 ម៉ែត្រដោយគ្មានបញ្ហា។ ចំនែក ទូរស័ព្ទ iPhone វិញបើត្រូវទឹកគឺខូចតែម្តង ព្រោះវាមិនបានទទួលវិញ្ញាប័ណ្ណបត្រដូចទូរស័ព្ទ Galaxy S7 ។

image

កាមេរ៉ាភិចសែលធំ

កាមេរ៉ាភិចសែលរបស់ទូរស័ព្ទ Galaxy S7 គឺ 30% ប្រសើរជាងកាមេរ៉ាភិចសែលរបស់ iPhone 6s Plus ។ Apple ប្រើប្រស់ត្រឹមតែ 1.22 micron ចំនែក Samsung ប្រើប្រាស់ 1.4 micron ។