ក្រុមហ៊ុន Acer បានបញ្ចេញស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួន ហើយស្មាតហ្វូននោះមានឈ្មោះថា Liquid Zest Plus បំពាក់អេក្រង់ទំហំ 5.5 អ៊ីង។
លើបណ្តាញវ៉ិបសាយក្រុមហ៊ុន Acer បានបង្ហាញស្មាតហ្វូនបំពាក់អេក្រង់ទំហំ 5.5 អ៊ីង ប្រភេទ HD។ ស្មាតហ្វូននេះបានបំពាក់កាមេរ៉ាទំហំ 13 មេហ្គាភិចសែល និងប្រើថ្មមានថាមពល 5,000 mAh។
សម្រាប់អង្គប្រតិបត្តិការខាងក្នុងស្មាតហ្វូននេះប្រើ Android 6.0 Marshmallow OS និងភ្ជាប់ GPU ប្រភេទ Cortex-A53, Mali-T720។ សម្រាប់ផ្ទុកទិន្ន័យស្មាតហ្វូននេះផ្តល់នូវថាសផ្ទុកទិន្ន័យទំហំ 16GB។ សម្រាប់ថតរូប ស្មាតហ្វូននេះបំពាក់កាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល។ Liquid Zest Plus ភ្ជាប់រ៉េមទំហំ 2GB និងប្រើ Android 6.0 Marshmallow OS។
អ្នកដែលចាប់អារម្មណ៍លើស្មាតហ្វូនបាននិយាយឲ្យដឹងថា ខ្លួនពិតជាពេញចិត្តស្មាតហ្វូនប្រភេទនេះ ជាពិសេសលើការរចនារូបរាង ជាមួយទំហំអេកេ្រង់សមស្របងាយស្រួលប្រើ រួមជាមួយ ថាមពលថ្មរបស់វាគួរឲ្យចាប់អារម្មណ៍។
អត្ថបទ៖ Acer
ប្រែសម្រួល៖ លក្ខិណា