ព័ត៌មាន

Honor V8 នឹងបង្ហាញខ្លួនខែក្រោយនាំមកជាមួយ​ Dual កាមេរ៉ា

image

ក្រុមហ៊ុន Huawei​ បានបញ្ចេញរូបលោត GIF ដែលជារូបបង្ហាញពីវត្តមានកាមេរ៉ាស្មាតហ្វូនថ្មី។ ស្មាតហ្វូនដែលនឹងបង្ហាញនៅថ្ងៃទី 10 ខែឧសាភា ខាងមុខនេះមានឈ្មោះថា Honor V8។

 

Honor V8 នឹងបង្ហាញខ្លួននៅពេលឆាប់ខាងមុខនេះ។ វាជាស្មាតហ្វូនដែលបំពាក់អេក្រង់ទំហំ 5.2 អ៊ីង មានកម្រិតបង្ហាញទំហំ 1080 x 1920 ភិចសែល​ រួមជាមួយដង់តេផ្តល់នូវរូបភាពច្បាស់ៗ ទំហំ 423ppi។ ស្មាតហ្វូននេះប្រើឈីបប្រភេទ Kirin 950  អមមកជាមួយកាមេរ៉ា  dual ។ កាមេរ៉ាក្រោយមានទំំហំ 13 មេហ្គាភិចសែល​មាន LED flash និងកាមេរ៉ាមុខទំហំ  5 មេហ្គាភិចសែល។ ស្មាតហ្វូននេះមានមេម៉ូរ៉ីទំហំ  16GB ដែលអាចថែមមេម៉ូរ៉ីក្រៅទំហំ 128GB ដោយប្រើកាត  microSD ។  Huawei P9 Lite នឹងប្រើថ្មដែលមានថាមពល  3000mAh ។ 

 

image