ព័ត៌មាន

Q-camera WPX2កាមេរ៉ាដែលអាចថតក្នុងទឹកបានជម្រៅ 10 មែត្រ

ស្ពតពាណិជ្ជកម្មមួយបានបង្ហាញពីមុខងាររបស់កាមេរ៉ាសម័យថ្មី ដែលមានសមត្ថភាពបំពេញការងារថតចាប់យករូបភាពបានយ៉ាងភ្លឺច្បាស់។

កាមេរ៉ាថ្មី ទើបតែបានបង្ហាញខ្លួនជាមួយវត្តមានសមត្ថភាពថតវីដេអូរបានក្នុងកម្រិតបង្ហាញខ្ពស់ 4K ពីក្រុមហ៊ុន UPQ។ កាមេរ៉ានោះមានឈ្មោះថា Q-camera WPX2។ វាត្រូវបានរចនាឡើងមានព័ណ៌ស្រស់ឆើតឆាយ ក្រហម ខៀវ និងបៃតងសម្រាប់អ្នកជ្រើសរើសប្រើប្រាស់តាមចំណង់ចំណូលចិត្ត។ វាជាកាមេរ៉ាដែលធន់នឹងការជ្រាបទឹក ជាពិសេសវាអាចធ្វើការថតបានក្នុងទឹកជម្រៅរហូតដល់ទៅ 10 ម៉ែត្រ។ កាមេរ៉ានេះប្រើសេនស័រប្រភេទ CMOS របស់ក្រុមហ៊ុន​ Sony។ អេក្រង់កាមេរ៉ាបំពាក់ទំហំ​ 2.0 អ៊ីងមានកម្រិតបង្ហាញ 960 x 240 ជាអេក្រង់ប្រភេទ  TFT LCD។

 វាជាកាមេរ៉ាមានរាងតូច ងាយស្រួលកាន់ថត ថែមទាំងបំពាក់ផតភ្ជាប់ជាច្រើនដូចជា ជើងកាត microSD (អាចដាក់មេម៉ូរ៉ីបានទំហំ  64GB) ផត -USB  ផត  micro-HDMI ។កាមេរ៉ានេះដំណើការដោយថាមពល  800mAh  អាចសាកថ្មបាន។ វាជាកមេរ៉ាដែលមានសមត្ថភាពខ្ពស់អាចថតវីដេអូរបានក្នុងកម្រិត 4K UHD @ 15fps, 2.7K @ 30fps, 1080p @ 60fps ឬ 720p @ 90fps និងកាមេរ៉ាថតរូបមានទំហំ 16 មេហ្គាភិចសែល។ 

image

 

អត្ថបទ៖camera

សម្រួលដោយ៖ លក្ខិណា