ព័ត៌មាន

Leagoo Alfa 2 រូបរាងឡូយស៊េរីថ្មី សមត្ថភាពខ្លាំងអស់ទាស់! តម្លៃពិសេសត្រឹមតែ $99 តែប៉ុណ្ណោះ!

នាពេលបច្ចុប្បន្ន ទីផ្សារស្មាតហ្វូននៅក្នុងពិភពលោកបានកើនឡើងយ៉ាងខ្លាំងដែលយើងនឹកស្មានមិនដល់ ហើយក្រុមហ៊ុនថ្មីៗជាច្រើនបានចូលខ្លួនមកប្រកួតនៅក្នុងទីផ្សារជារៀងរាល់ថ្ងៃ។ ថ្ងៃនេះ យើងនឹងធ្វើការបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Leagoo ដែលមានតម្លៃសមរម្យ រូបរាងឡូយទាន់សម័យ សមត្ថភាពខ្លាំង នោះគឺ “Leagoo Alfa 2” ។

image

Leagoo Alfa 2 មាន 4 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខៀវ ពណ៌ស ពណ៌មាស និងពណ៌ផ្កាឈូក។ ស្មាតហ្វូននេះមានវិមាត្រត្រឹមតែ 143.6 x 72.6 x 7.5 mm ហើយវាមានទំងន់ស្រាលត្រឹមតែ 140 ក្រាមតែប៉ុណ្ណោះដែលធ្វើឱ្យលោកអ្នកមិនមានអារម្មណ៍រោយដៃនោះទេ។ រូបរាងរបស់ Leagoo Alfa 2 គឺពិតជាទាន់សម័យធ្វើពីសម្បកផ្លាស្ទិកដែលខុសពីជំនាន់ Leagoo Alfa មុនៗដែលប្រើប្រាស់សម្បកអាលុយមីញ៉ូម។

image

នៅផ្នែកខាងក្រោមរបស់ស្មាតហ្វូននេះមានបំពាក់នូវប៊ូតុង Menu, Home និង Return Button ។ ចំនែកប៊ូតុង Power និង Volume គឺស្ថិតនៅផ្នែកខាងស្តាំនៃទូរស័ព្ទ ហើយចំនែកកន្លែងដោតកាសគឺស្ថិតនៅផ្នែកខាងលើ។ រន្ធដោត USB Port វិញគឺស្ថិតនៅផ្នែកខាងក្រោមបំផុតរបស់ស្មាតហ្វូន Leagoo Alfa 2 ។

image

អ្វីដែលកាន់តែភ្ញាក់ផ្អើលមួយទៀតនោះគឺមុខងារ Back Touch Function ដែលជារបកគំហើញថ្មីដែលបានបំពាក់នៅលើស្មាតហ្វូនមួយនេះ។ លោកអ្នកអាចធ្វើការអូសម្រាមដៃនៅផ្នែកខាងក្រោយដើម្បីធ្វើការថតរូប ឬគោះម្រាមដៃពីរដងដើម្បីធ្វើការ Wake Up ស្មាតហ្វូនវិញ។ ដើម្បីធ្វើការដំណើរការ Back Touch Function អ្នកត្រូវចូលទៅកាន់ Settings ហើយធ្វើការ Activate វាតែប៉ុណ្ណោះ។

image

Leagoo Alfa 2 មានអេក្រង់ 5 អ៊ីងកម្រិតភាពច្បាស់ 2.5D (1280 x 720, 294 PPI) កូល័រស្រស់ស្អាត អង្គចងចាំទំហំ 1GB Storage ផ្ទុកទិន្នន័យទំហំ 16GB ហើយលោកអ្នកអាចធ្វើការបន្ថែមនូវ microSD ទំហំដល់ទៅ 32GB ។ Leagoo Alfa 2 ប្រើប្រាស់នូវ MTK6580 Quad Core 1.3GHz ដែលដំណើរការខ្លាំងទៅលើហ្គេមដែលមានក្រាហ្វិកធំៗដូចជាហ្គេម Dead Trigger និង Angry Birds ដែលធ្វើឱ្យលោកអ្នកជក់ចិត្ត ពេញចិត្តបំផុត។

image

អ្វីដែលកាន់តែប្លែក និងអស្ចារ្យជាងនេះទៀតនោះ Leagoo Alfa 2 បំពាក់នូវកាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល Sony Lens ជាមួយនឹងភ្លើង Flashlight ដែលជួយឱ្យរូបភាពកាន់តែស្រស់ស្អាត និងពន្លឺគ្រប់គ្រាន់ដែលផ្តល់រូបភាពជាមួយនឹងកម្រិតភាពច្បាស់ដល់ទៅ 4120 x 3096 ។ ការបើកកាមេរ៉ាចំណាយពេលត្រឹមតែ ៣ វិនាទី ខណៈពេលដែលកម្រិតភាពច្បាស់នៃវីដេអូគឺដល់ទៅ 1920 x 1080 ។ កាមេរ៉ាខាងក្រោយនេះបំពាក់នូវមុខងារសំខាន់ៗដូចជា Autofocus, Continuous Shooting, Digital Zoom, Digital Image Stabilization, Geotagging, Panorama, HDR, ISO និង Exposure Compensation ។ ចំនែក Leagoo Alfa 2 បំពាក់នូវកាមេរ៉ាខាងមុខទំហំ 5 មេហ្គាភិចសែល Sony Lens បំពាក់នូវភ្លើង LED Flashlight ដែលផ្តល់នូវរូបភាពច្បាស់ពេលថតរូប Selfies ជាមួយនឹងមិត្តភកិ្តដែលផ្តល់នូវអនុស្សាវរីយ៍ល្អៗជាមួយគ្នា។

image

Leagoo Alfa 2 ប្រើប្រាស់នូវថ្មដែលមានថាមពល 2600mAh ប្រភេទ Li-Polymer ដែលអាចធន់បានរយៈពេល 15 ម៉ោង។ ទំនាក់ទំនងទិញ Leagoo Alfa 2 ពេលនេះតម្លៃពិសេសត្រឹមតែ $99 តែប៉ុណ្ណោះ លោកអ្នកនឹងទទួលបានវត្ថុអនុស្សាវរីយ៍ជាច្រើន ព្រមទាំងការធានារយៈពេល 1 ឆ្នាំថែមទៀតផង។ សម្រាប់ពត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងទៅកាន់លេខ 098 398811 ឬចូលទៅក្នុងគេហទំព័រ www.leagoocambodia.com ឬអាចឆែកមើលនៅក្នុងទំព័រ Facebook តាមរយៈតំណរ​​ www.facebook.com/leagoo.cambodia ៕

វីដេអូ៖