ព័ត៌មាន

ហេតុផល 6 យ៉ាងដែលធ្វើឲ្យទូទឹកកក Samsung Twin Cooling Plus កាន់តែអស្ចារ្យ!

ថ្មីៗនេះសាមសុងបានចេញទូទឹកកកទ្វារពីរម៉ូដែល Twin Cooling Plus ដែលមានភាពបត់បែន និងថាមពល ខ្ពស់។ ខាងក្រោមនេះគឺជាហេតុផលដែលធ្វើឲ្យអតិថិជនពេញចិត្តនឹងទូទឹកកកស៊េរីថ្មីរបស់សាមសុង៖

អាចរក្សាអាហារឲ្យនៅស្រស់រយៈពេលយូរ

Samsung Twin Cooling Plus ធានាថាកម្រិតសីតុណ្ហភាព និងសំណើមបានរហូតដល់ទៅ 70% ដែលរក្សា បាននូវភាពស្រស់ពេញទូទឹកកក ដូច្នេះបើទោះបីជាអាហាររបស់អ្នកនៅកន្លែងណាក៏ដោយក៏វានៅតែស្រស់។

image

គ្មានក្លិនលាយឡំគ្នានៅក្នុងទូទឹកក

ទូទឹកកកធម្មតាមានប្រព័ន្ធត្រជាក់តែមួយសម្រាប់ទូទឹកកកទាំងមូល។ ប្រព័ន្ធ Twin Cooling Plus បែងចែកលំហូរ ខ្យល់សម្រាប់កន្លែងត្រជាក់ និងកន្លែងកក។ វាមានប្រព័ន្ធការពារក្លិនពី កន្លែងកកកុំឲ្យទៅកន្លែងត្រជាក់និង ការពារក្លិនពីកន្លែងត្រជាក់កុំឲ្យទៅកន្លែងកក។ ដូច្នេះអ្នកអាចទុកអាហារនៅគ្រប់កន្លែងដោយរក្សាបាននូវរស ជាតិដើមទាំងស្រុង។

រក្សាភាពត្រជាក់រហូតដល់ទៅ12ម៉ោងក្នុងករណីភ្លើងដាច់

គ្មានអ្វីតក់ស្លុតជាងពេលមានអាហារត្រៀមទុកជាច្រើននៅក្នុងទូទឹកកក ហើយដាច់ភ្លើងនោះទេ ។ ការច្នៃប្រឌិត ថ្មីរបស់សាមសុង គឺរចនាមកដើម្បីពន្យាសីតុណ្ហភាពនៅពេលដែលភ្លើងដាច់ហើយនៅតែរក្សាភាពត្រជាក់បាន រហូតដល់12ម៉ោង នៅក្នុងផ្នែក Cool Pack។

image

ប្រើប្រាស់ភ្លើងតិច

បច្ចេកវិទ្យា Digital Inverter ជួយសម្រួលល្បឿនដោយស្វ័យប្រវត្តិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃភាព ត្រជាក់។ វាចំណាយថាមពលតិចកាត់បន្ថយកម្រិតសំឡេងរំខាន និងធានាដំណើរការបានយូរ។

មុខងារបំលែងដ៏វ័យឆ្លាត

លក្ខណៈដ៏ពិសេសជាងគេរបស់ទូទឹកកកនេះ គឺអ្នកអាចបំលែងកន្លែងកកឲ្យទៅជាត្រជាក់ដោយគ្រាន់តែ ចុចទៅលើប៊ូតុងមួយប៉ុណ្ណោះ។ ចំណុចនេះ ងាយស្រួលសម្រាប់ពេលដែលអ្នកត្រូវការកន្លែងបន្ថែមដើម្បីដាក់ អាហារឲ្យបានច្រើននៅក្នុងឱកាសពិសេសណាមួយ។ វាបំពាក់ដោយមុខងារប្រាំយ៉ាងដែលអ្នកអាចជ្រើសរើស បានតាមតម្រូវការ។

image

ជម្រើសថាមពលត្រជាក់និងថាមពលបង្កក

ជាថ្មីម្តងទៀត គ្រាន់តែចុចទៅលើប៊ូតុងមួយ ទូទឹកកកនេះនឹងអាចចែកចាយខ្យល់ត្រជាក់ឲ្យកកលឿន ឬគ្រាន់ តែត្រជាក់ល្មម។ ថាមពលត្រជាក់លឿនធ្វើឲ្យអាហារ និងភេសជ្ជៈត្រជាក់សម្រាប់ភ្ញៀវដែលមកលេងផ្ទះរបស់អ្នក ដោយមិនបានប្រាប់មុន ខណៈពេលដែលថាមពល បង្កកអាចផលិតទឹកកកបានយ៉ាងអស្ចារ្យ។

Samsung Twin Cooling Plus មានលក់នៅគ្រប់ហាងគ្រឿងអេឡិចត្រូនិចទូទាំងប្រទេសកម្ពុជា។

Reference: http://www.lipstiq.com/2016/119139/6-reasons-the-samsung-twin-cooling-plus-fridge-is-super-cool

 អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរ​ឡើង​នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើងកំពុងតែនាំមុខគេផ្នែកអុីនធឺណែត(Internet of Things) ដែលមានឧបករណ៍វៃឆ្លាតជាច្រើន និងមានការសហការ យ៉ាងល្អនិងសកម្មនៅក្នុងឧស្សាហកម្មផ្សេងៗ។   យើងមានបុគ្គលិកចំនួន 319.000 នាក់ នៅទូទំាង 84 ប្រទេស ដោយ​មាន​បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com