ព័ត៌មាន

ក្រុមហ៊ុន Samsung ប្រកាសជាផ្លូវការនូវស្មាតហ្វូន Galaxy S7 Edge Injustice Edition ឡូយអស់ទាស់! (វីដេអូ)

បន្ទាប់ពីស្មាតហ្វូន Galaxy S7 Edge Injustice Edition លេចលឺដំណឹងត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ពេលនេះក្រុមហ៊ុន Samsung បានធ្វើការប្រកាសពត៌មាននេះជាផ្លូវការហើយ។ ស្មាតហ្វូននេះមានពណ៌ខ្មៅដ៏ស្រស់ស្អាត ស្រោបជាមួយនឹងពណ៌មាស ជាពិសេសមានឡូហ្គូរូប Batman នៅខាងក្រោយថែមទៀត។

image

ក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូងមួយនេះបានចុះផ្សាយថា “យើងពិតជាសប្បាយរីករាយដែលបានសហការជាមួយនឹងក្រុមហ៊ុន Warner Bros Interactive Entertainment ដែលផ្តល់នូវ Edition ថ្មីសម្រាប់ស្មាតហ្វូន Galaxy S7 Edge ។ Samsung នឹងផ្តល់នូវស្មាតហ្វូនដែលអស្ចារ្យបំផុតសម្រាប់អ្នកដែលចូលចិត្តលេងហ្គេម ហើយវាជាបំណងរបស់អ្នកគាំទ្រផងដែរ។”

image

ក្រៅពីស្មាតហ្វូនមួយនេះ វានៅមានភ្ជាប់ជាមួយនឹង GEAR VR ជាពិសេសរួមទាំង Injustice Credit Card និង Vouchers Oculus VR ថែមទៀត ។ ស្មាតហ្វូនមួយនេះនឹងដាក់លក់ជាផ្លូវការនៅប្រហែលជាខ្ទង់សប្តាហ៍ទី 2 នៃខែក្រោយនេះ ហើយគ្រោងនឹងវាយលុកទីផ្សារនៅចិន សិង្ហបុរី កូរ៉េ អាមេរិចឡាទីន និងរុស្សី៕

វីដេអូ៖