ព័ត៌មាន

ក្រុមហ៊ុន NVIDIA សម្ភោធ GEFORCE GTX 1080 ល្អបំផុតសម្រាប់ Game VR កក្រើកទីក្រុងបាំងកក

NVIDIA ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតមួយនៅលើពិភពលោកដែលទទួលបានកេរ្តឈ្មោះល្បីល្បាញយ៉ាងខ្លាំងនៅលើទីផ្សារអន្តរជាតិដែលមានគោលដៅផលិតនូវ GPU ដែលមានសមត្ថភាពខ្លាំងបំផុតសម្រាប់គ្រប់វិស័យ ពិសេសគឺបច្ចេកវិទ្យា VR (Virtual Reality), AI (Artificial Intelligence), PR (Professional Virtualization) និងបច្ចេកវិទ្យាទំនើបបំពាក់នៅលើរថយន្ត។

image

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះបានបង្ហាញនូវស្នាដៃបច្ចេកវិទ្យាថ្មីចុងក្រោយដ៏គួរឱ្យចាប់អារម្មណ៍ និងទាក់ទាញបំផុតមួយទៀតដែលឃើញហើយសឹងតែមិនគួរឱ្យជឿ ដែលមានឈ្មោះថា “GeForce GTX 1080” សម្រាប់ជំនួយទៅលើបច្ចេកវិទ្យា VR ដែលល្អបំផុតសម្រាប់ការលេងហ្គេមដែលមើលទៅគឺពិតៗ។

image

image

វីដេអូ៖

ការធ្វើបទបង្ហាញនេះបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Swissotel Le Concorde ទីក្រុងបាំងកក ប្រទេសថៃ នៅថ្ងៃទី 20 ខែឧសភា ឆ្នាំ 2016 ដែលមានការចូលរួមពីអ្នកសារព័ត៌មានមកពីស្ថាប័ននៃបណ្តាប្រទេសជាច្រើនដូចជា ប្រទេសសឹង្ហបុរី ប្រទេសកម្ពុជា (ទស្សនាវដ្តីទីក្រុងព័ត៌មានវិទ្យា) ប្រទេសវៀតណាម ប្រទេសថៃ ប្រទេសម៉ាឡេស៊ី ប្រទេសជប៉ុន ប្រទេសភូមា ប្រទេសឥណ្ឌា និងជាច្រើនទៀត។

image

image

image

ការធ្វើបទបង្ហាញគឺបកស្រាយដោយលោក ចន ជីឡូលី (John Gillooly) ដែលជាប្រធានគ្រប់គ្រងផ្នែកទីផ្សារ និងបច្ចេកទេស (Technical Product Marketing Manager) និងលោក នីគ ស្តែម (Nick Stam) ដែលគ្រប់គ្រងផ្នែកបច្ចេកវិទ្យាទីផ្សារ (Tech Marketing) ។ ជាពិសេស បន្ទាប់ពីធ្វើបទបង្ហាញរួច អ្នកសារព័ត៌មានមួយចំនួនក៏បានធ្វើការសាកល្បងជាមួយនឹងល្បឿនដ៏ខ្លាំងរបស់ GeForce GTX 1080 ឃើញថាពិតជាអស្ចារ្យពិតប្រាកដមែន។

image

image

GeForce GTX 1080 ត្រូវបានកែប្រែរូបរាងថ្មីប្លែកទាក់ទាញ សំឡេងកាន់តែរងំរណ្តំចិត្ត សមត្ថភាពខ្លាំងលើសជំនាន់មុនៗ និងបច្ចេកវិទ្យាសម្រាប់ VR ដែលអស្ចារ្យជាទីបំផុត។ លក្ខណៈពិសេសរបស់ GPU នេះគឺបានប្រើប្រាស់នូវបច្ចេកវិទ្យា Ansel Free Camera សម្រាប់ពង្រឹងទៅលើ EXR Exposer & Effect ដែលធ្វើឱ្យរូបភាពហ្គេមដែលលោកអ្នកកំពុងតែលេងទទួលបាន Super Resolution រហូតទៅដល់ 6K ដែលធ្វើឱ្យលោកអ្នកអាចធ្វើការពង្រីកទៅលើផ្នែកល្អិតណាមួយបានច្បាស់បំផុតនៅក្នុងហ្គេមដោយមិនមានបែក Noise ឬព្រាកនោះទេ៕

image

image

ការរកឃើញនូវបច្ចេកវិទ្យា ANSEL នេះអាចដាក់ដំណើរការបាននៅលើហ្គេមធំៗជាច្រើនដូចជាហ្គេម The Witcher 3: Wild Hunt, ហ្គេម Epic Games&#039 Fortnite, ហ្គេម Paragon & Unreal Tournament, ហ្គេម Cyan Worlds&#039 Obduction, ហ្គេម Thekla’s The Witness, ហ្គេម Boss Key Productions’ Lawbreakers, ហ្គេម Ubisoft’s Tom Clancy’s The Division និងហ្គេម No Man’s Sky របស់ Hello Games។