ព័ត៌មាន

Samsung Galaxy Note 7 នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ០២ ខែសីហា ខាងមុខនេះ!

តាមរយៈគណនី @evleaks បានឱ្យដឹងថា Galaxy Note ជំនាន់ក្រោយរបស់ក្រុមហ៊ុន Samsung នឹងធ្វើការប្រកាសបង្ហាញខ្លួននៅថ្ងៃទី ០២ ខែសីហា ខាងមុខនេះ។ Galaxy Note តែងតែបង្ហាញខ្លួនជារៀងរាល់ឆ្នាំភាគច្រើននៅក្នុងអំឡុងខែសីហា ឬកញ្ញា។ ជាក់ស្តែង Note 3 បានបង្ហាញខ្លួននៅក្នុងថ្ងៃទី ២៥ កញ្ញា ២០១៣ ហើយបន្ទាប់មក Note 4 បានបង្ហាញខ្លួននៅថ្ងៃទី ៣ កញ្ញា ២០១៤ ក្រោយមក Note 5 បានបង្ហាញខ្លួននៅថ្ងៃទី ១៣ សីហា ២០១៥ ហើយពេលនេះ Note 7 អាចនឹងបង្ហាញខ្លួននៅថ្ងៃទី ០២ សីហាទៀត។

image

រូបរាងរបស់ Note 7 នៅមិនទាន់បានបែកធ្លាយនៅឡើយនោះទេ ប៉ុន្តែវាប្រហែលជាមានមុខងារពិសេសៗជាច្រើនលើសពីស្មាតហ្វូន Galaxy Note ជំនាន់មុន ឬសមត្ថភាពកាន់តែអស្ចារ្យជាង Galaxy S7 ឬ Galaxy S7 Edge ។ មតិភាគច្រើនបានឱ្យដឹងថា Note 7 ប្រហែលជាមានអេក្រង់កោង ហើយកាន់តែស្តើងជាងមុន។ យ៉ាងណាមិញ យើងនឹងតាមដានពត៌មាននេះនាពេលក្រោយទៀត៕