ព័ត៌មាន

តម្លៃក្រោម 100 ដុល្លារ មានសមត្ថភាពអស់ស្ទះពី Panasonic

image

ក្រុមហ៊ុន Panasonic ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនល្បីល្បាញជាច្រើនបានផ្តល់នូវទំនុកចិត្ត និងគុណ​ភាពខ្ពស់លើផលិតផលរបស់ខ្លួនលើគ្រឿងបរិក្ខាទំនើប និងគ្រឿងអេឡិចត្រូនិច មួយចំនួន ផ្សេងទៀត។ ក្រៅពីនោះ ក្រុមហ៊ុនមានផលិតស្មាតហ្វូនបន្ថែមទៀតដើម្បីពង្រីក ទីផ្សាររបស់ខ្លួន។

ស្មាតហ្វូនថ្មីដ៏ស្រស់ស្អាត មានរហ័សនាមថា  P75 ផលិតដោយក្រុមហ៊ុន Panasonic។ ស្មាតហ្វូននេះមានរូបរាងស្អាត ផ្តល់ភាពប្រណីត កាន់តែពីសេសវាបង្កប់ភាពស៊ីវីល័យទំនើប នៅពេលដែលអ្នកបានកាន់វា។ វាមានទំហំល្មមសមស្រប តម្រូវបានប្រអប់ដៃគ្រប់ប្រភេទ។ អេក្រង់របស់វាទំហំ 5 អ៊ីងទូលាយងាយស្រួលប្រើប្រាស់ ​ថែមទាំងមានកម្រិតបង្ហាញសមស្រប 1280 x 720 HD។ កាមេរ៉ារបស់វាមានលក្ខណៈពិសេស ផ្តិតរូបបានច្បាស់មិនចាញ់កាមេរ៉ា អាជីព ដោយកាមេរ៉ាក្រោយរបស់វាមានទំហំ 8 មេហ្គាភិចសែល និងកាមេរ៉ាមុខមានទំហំ 5 មេហ្គាភិចសែល។ លើស្មាតហ្វូនតែមួយអ្នកអាចផ្ទុកទិ្នន្ន័យបានយ៉ាងច្រើន ដោយស្មាតហ្វាន ហ្វូននេះផ្តល់មេម៉ូរ៉ីទំហំ 8GB និងមានអង្គចងចាំទំហំ  1GB។ ស្មាតហ្វូននេះប្រើថ្ម 5000mAh មានថាមពលខ្លាំងប្រើបានយូរ ងាយស្រួលយកតាមខ្លួន និងមិនងាយអស់ថ្ម ប្រសិនបើអ្នក មិនបានយកឆ្នាំងសាកតាមខ្លួន។

គួរឲ្យភ្ញាក់ផ្អើលបំផុតជាមួយនឹងការផ្តល់ជូនជាតម្លៃលក់ពិសេសដែលបង្ហាញលើវ៉ិបសាយ ស្មាតហ្វូននេះមានលក្ខណៈសម្បត្តិល្អប្រសើរ ប៉ុន្តែមានម្លៃក្រោម 100 ដុល្លារ ដែលអ្នកណា អ្នកណាក៏អាចទិញប្រើបាន។

អត្ថបទ៖ Panasonic

សម្រួលដោយ៖ លក្ខិណា