ព័ត៌មាន

Galaxy S8 នឹងបំពាក់នូវកាមេរ៉ាភ្លោះ ពិសេសអេក្រង់ UHD!

ព័ត៌មានថ្មីមួយទៀតដែលបានលេចលឺនាពេលថ្មីៗនេះគឺ Samsung Galaxy S8 នឹងធ្វើការបង្ហាញខ្លួនជាមួយនឹងកាមេរ៉ាភ្លោះដែលធ្វើឱ្យការថតរូបភាពកាន់តែអស្ចារ្យ ហើយជាពិសេសវាប្រើប្រាស់នូវអេក្រង់ UHD ដែលស្តើង និងបង្ហាញរូបភាពបានច្បាស់បំផុត។

image

ការកែប្រែកញ្ចក់នេះគឺដើម្បីឆ្លើយតបទៅនឹងទីផ្សារនាពេលបច្ចុប្បន្នគឺការប្រើប្រាស់នូវបច្ចេកវិទ្យា VR ដែលផ្តោតសំខាន់ទៅលើការទសន្សនារូបភាពកាន់តែអស្ចារ្យ និងការលេងហ្គេម។ ព័ត៌មាននេះការអាចទាក់ទងទៅនឹងការប្រកួតប្រជែងទីផ្សារផងដែរព្រោះលឺដំណឹងថា iPhone ក៏គ្រោងនឹងបង្ហាញនូវស្មាតហ្វូនកាមេរ៉ាភ្លោះផងដែរ៕