ក្រុមហ៊ុន Huawei បានដាក់បង្ហាញថេប្លេតថ្មីរបស់ខ្លួនសេរ៊ីថ្មី។ ថេប្លេតនេះមានសហ័ស្ស នាមថា Honor T1 7.0 3G។
Honor T1 7.0 3G ជាថេប្លេតជំនាន់ថ្មី និងចុងក្រោយបង្អស់នាំមកជាមួយសមត្ថភាពសម្បូរ បែប និងភាពថ្លៃថ្នូរ។ ថេប្លេតនេះត្រូវបានរចនាឡើងបំពេញតម្រូវការមនុស្សគ្រប់វ័យ ជាពិសេស សមត្ថភាពរបស់វាទទួលស្គាល់ថាល្អ និងខ្លាំង។ Honor T1 7.0 3G ប្រើអង្គប្រតិបត្តិការ Android 4.4 KitKat OS ធ្វើឲ្យថេប្លេតនេះមានដំណើរការរលូន និងមិនងាយគាំង។ ថេប្លេតនេះ បំពាក់កាមេរ៉ាមុខទំហំ 2 មេហ្គាភិចសែល និងកាមេរ៉ាក្រោយទំហំ 2 មេហ្គាភិច សែល។ ថេប្លេតនេះមានជើងកាត សម្រាប់ដាក់ស៊ីម និងប្រើថាមពលទំហំ 4100mAh។
សម្រាប់ការភ្ជាប់ដំណើរការ ថេប្លេតនេះមានលក្ខណៈសម្បូរបែប វាមានភ្ជាប់ 3G HSPA+, WiFi 802.11 b/g/n, Bluetooth 4.0, GPS and USB OTG។ ក្រុមហ៊ុនបានដាក់បង្ហាញ ថេប្លេតនេះ ដោយកំណត់តម្លៃលក់ចេញពីក្រុមហ៊ុនប្រមាណ $103។
អត្ថបទ៖ Huawei
សម្រួល៖ លក្ខិណា