ព័ត៌មាន

វគ្គបណ្តុះបណ្តាលថតរូបសាមសុង S7 Pro Photography ទទួលបានការចាប់អារម្មណ៍ហួសការស្មាន

វគ្គបណ្តុះបណ្តាលថតរូប S7 Pro Photography ដែលបង្រៀនដោយគ្រូអាជីពអំពីរបៀបថតរូបតាមទូរស័ព្ទដៃ សាមសុង ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើទូរស័ព្ទ ជាពិសេសទទួលបានការចាប់ អារម្មណ៍ខ្លាំងពីសំណាក់យុវវ័យសម័យថ្មី ដែលចូលចិត្តថតរូបឲ្យមើលទៅស្អាតដូចប្រើកាមេរ៉ាអាជីព។

 image

លោក កឹម សុវណ្ណា ដែលជាអ្នកថតរូបដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា និងជាគ្រូបង្ហាត់ថតរូប ក្នុងវគ្គនេះ បានឲ្យដឹងថា៖ «ខ្ញុំសង្កេតឃើញថាមានមនុស្សជាច្រើននាក់បានចូលរួម ទាំងអ្នកទីក្រុងភ្នំពេញ និងអ្នកមកពីខេត្តឆ្ងាយៗ។ ហើយមានអ្នករៀនខ្លះអាចថតរូបបានស្អាតៗប្រហាក់ប្រហែលអ្នកថតរូបអាជីព ផងដែរ។»

វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើង ចាប់ពីខែមេសា ដល់ ខែមិថុនា ហើយបេក្ខជនដែលបានចូលរួម គឺជាអ្នកប្រើទូរស័ព្ទសាមសុង Galaxy Note 5 សាមសុង Galaxy S6 ឬក៏ S6 edge+ សាមសុង Galaxy S7 edge ឬក៏ S7 ។

 លោក ស៊ិន វណ្ណៈ ដែលជាអ្នកចូលចិត្តថតរូបម្នាក់រស់នៅក្នុងខេត្តកំពង់ស្ពឺ បានមកចូលរួមក្នុង វគ្គបណ្តុះបណ្តាល S7 Pro Photography នៅក្នុងទីក្រុងភ្នំពេញជារៀងរាល់សប្តាហ៍។ លោក វណ្ណៈ បានមាន ប្រសាសន៍ថា៖ «ខ្ញុំយល់ថាវគ្គនេះពិតជាល្អណាស់ ព្រោះបានបង្រៀនខ្ញុំតាំងពីមិនចេះថតរូបសោះ រហូតដល់ អាចថតរូបបានច្រើនប្រភេទមិនថារូបទេសភាព ឬរូបផ្សេងៗទៀត។ មិត្តភក្តិរបស់ខ្ញុំដែលជាជន បរទេស បានសរសើរថារូបដែលខ្ញុំប្រើទូរស័ព្ទថតពិតជាស្អាត»។

image

 លោក វណ្ណៈ បានចាប់អារម្មណ៍លើការថតរូបដំបូងបំផុត​នៅឆ្នាំ 2015 បន្ទាប់ពីគាត់បានប្រើទូរស័ព្ទសាមសុង Galaxy S6 edge ដើម្បីថតរូប ហើយសង្កេតឃើញថារូបថតទាំងនោះស្អាតអាចទទួលយកបាន។ បច្ចុប្បន្ននេះ គាត់កំពុងតែសាកល្បងប្រើទូរស័ព្ទសាមសុង Galaxy S7 edge ថតរូបវិញម្តង។

 ស្រដៀងគ្នានេះដែរ លោក សរ​ សុធា ដែលជាអ្នកចូលរួមវគ្គបណ្តុះបណ្តាល S7 Pro Photography និង ជាអ្នកប្រើប្រាស់ទូរស័ព្ទ S7 edge បានមានប្រសាសន៍ថា៖ »វគ្គបណ្តុះបណ្តាលនេះផ្តល់សារៈប្រយោជន៍ល្អ សម្រាប់ប្រជាជនកម្ពុជាដែលចូលចិត្តថតរូប និងចង់ស្វែងយល់បន្ថែមពីមុខងារនីមួយៗនៃកាមេរ៉ាទូរស័ព្ទ។ សម្រាប់រូបខ្ញុំផ្ទាល់ ខ្ញុំពិតជាសប្បាយចិត្តដែលបានសិក្សាអំពីរបៀបថតរូបជាច្រើនដូចជាការថតបញ្ច្រាសថ្ងៃ និងការថតពេលយប់ជាដើម។​»

 លោក សុវណ្ណា បានបញ្ជាក់បន្ថែមទៀតថា៖ «នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ខ្ញុំបានលើកយកជំនាញ នៃការថតរូបរបស់ខ្ញុំដែលផ្តោតលើមុខងារទំនើបៗរបស់ទូរស័ព្ទសាមសុង និងរបៀបចាប់យករូបថតបញ្ឍរ ឬផ្តេក ព្រមទាំងរបៀបថតរូបនៅពេលថ្ងៃ ពេលមានភ្លៀងធ្លាក់ និងពេលយប់។ យើងបានយកពួកគាត់ ទៅអនុវត្តថតរូបនៅតាមទីកន្លែងជាច្រើនក្នុងទីក្រុងភ្នំពេញ។»

 គួរបញ្ជាក់ផងដែរថា កាមេរ៉ារបស់សាមសុង Galaxy S7 និង Galaxy S7 edge ត្រូវបានបំពាក់ដោយ Dual Pixel ដែលធ្វើអោយរូបភាពកាន់តែភ្លឺច្បាស់ទោះជាថតនៅកន្លែងដែលមិនសូវមានពន្លឺ។  ដោយសារតែវាមាន បច្ចេកវិទ្យា Dual Pixel  មាន Lens ធំជាងមុន មាន Aperture និងភិចសែល កាន់តែធំជាងមុន កាមេរ៉ារបស់វា អាចចាប់យករូបភាពក្នុងទីងងឹតបានច្បាស់ហើយលឿនជាងមុន ។

 គ្រប់ប្រភេទទូរស័ព្ទសាមសុង ជាពិសេសទូរស័ព្ទ​ Galaxy S7 Edge/S7 កំពុងតែទទួលបានការពេញ និយមជាងគូប្រជែងផ្សេងៗទៀតក្នុងទីផ្សារទូរស័ព្ទនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះហើយក៏ជាក្រុមហ៊ុនដំបូងគេបំផុតដែលបើកវគ្គបណ្តុះបណ្តាលជំនាញថតរូបលើទូរស័ព្ទដៃ ដល់អតិថិជនដែលកំពុងតែ ប្រើប្រាស់ Smartphone ស៊េរីថ្មីៗរបស់សាមសុងដោយឥតគិតថ្លៃ។

 តោះយើងទៅមើលទាំងអស់គ្នាថាតើរូបដែលថតដោយទូរស័ព្ទដៃរបស់សាមសុងស្អាតប៉ុណ្ណា។ 

image

image

image

image

image

image

image

image

image

image