ព័ត៌មាន

VKWorld T3 តម្លៃសមរម្យ បំពេញតម្រូវការបានច្រើន ថែមទាំងទាន់សម័យ

ចង់ដូរទូរស័ព្ទដៃដែលចាស់ មករកទូរស័ព្ទដៃថ្មីដែលមានតម្លៃសមរម្យ និងមានសមត្ថភាពខ្ពស់ នោះ សូមកុំភ្លេចសាកល្បងមកមើល VKWorld T3។

VKWorld T3 ជាស្មាតហ្វូនជំនាន់ថ្មី និងចុងក្រោយបង្អស់ ផ្តល់ជូននូវតម្លៃសមរម្យ ហើយកាន់ តែពិសេសស្មាតហ្វូននេះមានសមត្ថភាពគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការរបស់មនុស្សជំនាន់ ថ្មី។ VKWorld T3 រចនាមកមានស៊ុមទាក់ទាញ ជាពិសេសអេក្រង់របស់វាមានទំហំ 5.0-អ៊ីង មានកម្រិតបង្ហាញភ្លឺច្បាស់ត្រជាក់ភ្នែក 1280 x 720 HD IPS បង្ហាញនូវទស្សនីយភាព ដ៏ស្រស់ស្អាតចេញពីកម្មវិធីផ្សេងៗ។ ស្មាតហ្វូននេះមានដំណើរការលឿនសមស្រប ដោយប្រព័ន្ធខួរក្បាលរបស់វាទាន់សម័យ MTK6735P quad-core ល្បឿន 1GHz។ លើសពីនេះ កម្មវិធីរបស់ដើរបានល្អ លឿនរអិលដូចទឹកដោយកាត្តាជំរុញពី GPU ប្រភេទMali-T720 និងអង្គផ្ទុកទិន្ន័យមានទំហំ 16GB។ អ្នកថែមទាំងអាចបន្ថែមេមូរ៉ីក្រៅបានរហូតដល់ទៅ  64GB ដែលធ្វើឲ្យអ្នកអស់បារម្ភជាមួយការផ្ទុកទិន្ន័យជាច្រើនប្រភេទ។

ក្រៅពីនេះ ស្មាតហ្វូននេះបាននាំមកជាមួយកាមេរ៉ាមុខទំហំ 2  មេហ្គាភិចសែល និងកាមេរ៉ា ក្រោយទំហំ 08 មេហ្គាភិចសែល មានប្រើ LED flash ​និងអាចថតវីដេអូរបានកម្រិត 720p HD។ អ្នកអាចចាក់វិទ្យុស្តាបព័ត៌មាន ក៏ដូចជាចម្រៀងបានពេញមួយថ្ងៃ ជាមួយនឹងសមត្ថភាព ថ្មផ្តល់ជូន។ ស្មាតហ្វូននេះមានទម្ងន់ 161 ក្រាម និងមានតម្លៃប្រមាណ $79.90 ដុល្លារ។

image

អត្ថបទ៖ VKWorld

សម្រួល៖ លក្ខិណា