ព័ត៌មាន

Galaxy Tab S2 ថេប្លេតជំនាន់បន្ទាប់ដ៏អស្ចារ្យពី Samsung

Galaxy Tab S2 ជាផលិតផលថ្មីបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ក្រុមហ៊ុន Samsung ដែលមានពណ៌កូល័រច្បាស់ល្អដាច់គេព្រោះវាប្រើប្រាស់នូវបច្ចេកវិទ្យា sAMOLED ដែលផ្តល់នូវរូបភាពរស់រវើក ហើយវាមាន Contrast Ratio ខ្ពស់ដែលផ្តល់នូវរូបភាពម៉ត់ល្អ ច្បាស់បើទោះបីលោកអ្នកធ្វើការ Zoom កម្រិតធំយ៉ាងណាក៏ដោយ។

image

បច្ចេកវិទ្យាថ្មីមួយទៀតដែលបានបំពាក់នៅលើថេប្លេតដ៏ទំនើបមួយនេះគឺ “លក្ខណៈពិសេសក្នុងការអាន” ព្រោះវាប្រើប្រាស់នូវអេក្រង់ដែលមាន Aspect Ratio Screen 4:3 ផ្តល់នូវភាពធំទូលាយក្នុងការបង្ហាញរូបភាពបានច្បាស់ និងផ្តល់ភាពងាយស្រួលដល់ភ្នែកក្នុងការអាន ហើយវាផ្តល់នូវភាពកក់ក្តៅបំផុតនៅពេលដែលបានចាប់កាន់ Galaxy Tab S2 នេះនៅក្នុងដៃ។

image

Galaxy Tab S2 ភ្ជាប់ជាមួយនឹងអេក្រង់ភ្លឺច្បាស់ត្រជាក់ភ្នែកបំផុតជាមួយនឹង Aspect Ratio 4:3 ដែលមានន័យថា នៅពេលដែលលោកអ្នកធ្វើការបើកប្រើប្រាស់នូវ Web លោកអ្នកអាចមើលឃើញនូវ Content ទាំងអស់របស់វេបសាយ ហើយនឹងធ្វើការ Scroll វាបានយ៉ាងងាយស្រួល និងរលូនបំផុត។

image