Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

សាមសុងទទួលបានចំណាត់ថ្នាក់ស្លាកយីហោល្អបំផុតប្រចាំអាសុីក្នុងឆ្នាំ 2016 រយៈពេលប្រាំឆ្នាំជាប់គ្នា

July 18
02:20 pm 2016
Like and Share this page:

យោងតាមលទ្ធផលនៃការស្រង់មតិអនទ្បាញប្រចាំឆ្នាំរបស់ ស្លាកយីហោទាំង 1000 ដ៏កំពូលប្រចាំអាស៊ី ដែលបានរៀបចំទ្បើងដោយការធ្វើយុទ្ធនាការនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងសហការជាមួយក្រុមហ៊ុនទីផ្សារ Nielsen ដ៏ល្បីល្បាញមួយ បានបញ្ជាក់ថា ក្រុមហ៊ុនសាមសុងជាប់ចំណាត់ថ្នាក់ជាស្លាកយីហោល្អបំផុតប្រចាំអាស៊ីក្នុងឆ្នាំ 2016 សម្រាប់រយៈពេលប្រាំឆ្នាំជាប់ៗគ្នានេះ។

image

 ការដាក់ចំណាត់ថ្នាក់នេះ ផ្តោតលើផលិតផលធំៗទាំង 14 ប្រភេទ រួមមានដូចជា៖ គ្រឿងយន្ត ការលក់រាយ សម្ភារៈផ្ទះបាយ ចំណីអាហារនិងភេសជ្ជៈ រួមទាំងគ្រឿងបរិក្ខារអេទ្បិកត្រូនិកជាដើមដែលផ្អែកលើការយល់ឃើញរបស់អ្នកប្រើប្រាស់ និងផ្តល់នូវការស្ទាបស្ទង់ដ៏ច្បាស់លាស់នៃឈ្មោះស្លាកយីហោដ៏ល្បីល្បាញនៅថ្ងៃនេះ។

លោក ឆែ សុខទ្បេង ដែលជាប្រធានផ្នែកផ្សព្វផ្សាយនៃក្រុមហ៊ុនសាមសុងថៃអេទ្បិកត្រូនិកនៅកម្ពុជា បានមានប្រសាសន៍ថា៖ «ខណៈពេលដែលស្លាកយីហោក្រុមហ៊ុនសាមសុងឈានមុខគេក្នុងអាស៊ី យើងនឹងបន្តធ្វើឲ្យពិភពលោកពោរពេញទៅដោយបច្ចេកវិទ្យា និងភាពច្នៃប្រឌិតទំនើប ដែលជួយឲ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍ថ្មីៗ និងស្វែងរកឱកាសល្អៗតាមរយៈផលិតផល និងសេវាកម្មរបស់យើង។»

image

ដោយសារតែភាពឈានមុខគេលើគំនិតបង្កើតថ្មី ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនសាមសុង វិនិយោគ 14 ពាន់លានដុល្លារ សម្រាប់ការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍន៍ ដើម្បីធានានូវភាពច្នៃប្រឌិតដ៏ទាន់សម័យ ដែលជាហេតុធ្វើឲ្យសាមសុងនាំមុខគេជានិច្ចខាងផ្នែកបចេ្ចកវិទ្យា និងការច្នៃប្រឌិត ជាមួយនឹងការបង្ហាញខ្លួនថ្មីនៃទូរស័ព្ទសាមសុង Galaxy S7 និង S7 edge ដែលមានកាមេរ៉ាទូរស័ព្ទដំបូងបំផុតភ្ជាប់មកជាមួយបច្ចេកវិទ្យា Dual Pixel Sensor ដ៏ទំនើប ដែលអាចជួយឲ្យអ្នកប្រើប្រាស់ថតរូបភាពហ្មត់ច្បាស់ល្អនៅកន្លែងងងឹត មិនធ្លាប់មានពីមុនមក និងទូរទស្សន៍សាមសុង SUHD TV 2016 ដែលដំណើរការឥតដែនកំណត់ ផ្តល់រូបភាពបានភ្លឺច្បាស់ល្អបំពាក់ដោយបច្ចេកវិទ្យា Quantum dot display ។

image

ការកត់សម្គាល់ និងការបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ គឺជាកាតព្វកិច្ចដ៏ចម្បងរបស់ក្រុមហ៊ុនសាមសុង។ ដោយផ្តោតទៅលើចំណុចខ្លាំង គុណតម្លៃ គោលដៅនៃការច្នៃប្រឌិត គុណភាព និងការរចនា។ ក្រុមហ៊ុនសាមសុងនឹងបន្តវិវឌ្ឍទៅមុខជានិច្ច ដើម្បីរក្សាតំណែងរបស់ខ្លួនជាស្លាកយីហោដ៏ល្អបំផុតប្រចាំអាស៊ី។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ https://news.samsung.com/global/samsung-electronics-claims-top-spot-as-best-brand-in-asia-in-2016-for-fifth-consecutive-year

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 918
Yesterday : 12891
This Month : 209954
Last Month : 436284
Total Visitor : 28164526