ព័ត៌មាន

តើអ្នកដឹងទេថាទូរស័ព្ទសាមសុង Galaxy Note មានការវិវត្តដ៏អស្ចារ្យដូចម្ត៉េចខ្លះ?

ទូរស័ព្ទសាមសុង ត្រកូល Galaxy Note ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកថាជាប្រភេទទូរស័ព្ទដ៏ទំនើបល្អប្លែកដែលក្រុមហ៊ុនសាមសុងបានលក់ចេញលើសពី 50 លានគ្រឿងក្នុងចន្លោះឆ្នាំ 2011 និង 2013 ហើយពីមួយជំនាន់ទៅមួយជំនាន់ទូរស័ព្ទសាមសុង Galaxy Note កាន់តែមានសន្ទុះក្នុងការវិវត្តន៍ដ៏អស្ចារ្យ។

 image

ការវិវត្តន៍នេះបានចាប់ផ្តើមទ្បើងតាំងពីខែកញ្ញា ឆ្នាំ 2011 ដោយក្រុមហ៊ុនសាមសុងបានចេញលក់ទូរស័ព្ទសាមសុង Galaxy Note ដែលជាទូរស័ព្ទដំណើរការដោយប្រព័ន្ធ Android ដំបូងបំផុតដែលបំពាក់នូវប៊ិច S Pen ដ៏វ័យឆ្លាត ហើយភាពជោគជ័យនៃទូរស័ព្ទនេះបានធ្វើឲ្យមនុស្សជាច្រើនចាប់ផ្តើមស្គាល់ទូរស័ព្ទសាមសុងត្រកូល Galaxy Note។

 បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ក្រុមហ៊ុនសាមសុងក៏បានបង្ហាញមុខមាត់ថ្មីរបស់ទូរស័ព្ទសាមសុង Galaxy Note II ដែលបានកែច្នៃចំណុចខ្សោយខ្លះៗដូចជា ប៊ិច S Pen កាមេរ៉ា និងប្រព័ន្ធទំនាក់ទំនងដើម្បីឲ្យមានភាពល្អប្រសើរជាងមុន។ 

ទោះបីបច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្ននេះកំពុងមានសន្ទុះយ៉ាងណាក៏ដោយ ទូរស័ព្ទសាមសុង Galaxy Note III ដែលត្រូវបានផលិតក្នុងឆ្នាំ 2013 នៅតែអាចរក្សាកេរ្តិ៍ឈ្មោះបានយូរ ដោយសារតែវាជាទូរស័ព្ទស៊េរី Galaxy Note ដំបូងបង្អស់ដែលបំពាក់នូវអេក្រង់ប្រភេទ Super AMOLED  ដែលមានទំហំដល់ទៅ 5.7 អ៊ីញ ជាមួយនឹងកម្រិតភាពច្បាស់ 1080 x 1920 ភិចសែល។

 គំនិតច្នៃប្រឌិតលើការរចនារូបរាងទូរស័ព្ទរបស់ក្រុមហ៊ុនសាមសុង កាន់តែមានភាពទំនើប ជឿនលឿន ដែលធ្វើឲ្យពួកគេអាចផលិតទូរស័ព្ទសាមសុង Galaxy Note 4 បានយ៉ាងស្អាត រលើបរលោង ព័ទ្ធទៅដោយស៊ុមលោហៈជុំវិញគួរអោយទាក់ទាញ និងទូរស័ព្ទសាមសុង Galaxy Note Edge ដែលមានអេក្រង់ហៀរមកគែមចំហៀងពិសេស ខុសប្លែកពីស្មាតហ្វូនដទៃទៀត។

image

 ជិតមួយឆ្នាំហើយ ទូរស័ព្ទសាមសុង Galaxy Note 5 បានបង្ហាញរូបរាងស្តើង រលើបរលោង ដែលបំពាក់ទៅដោយអេក្រង់ដ៏ធំ កាមេរ៉ាភ្លឺច្បាស់ល្អ និងថ្មកាន់បានយូរ ដែលក្រុមហ៊ុនសាមសុងមិន ធ្លាប់ផលិតពីមុនមក ហើយក្នុងពេលឆាប់ៗនេះដែរ ក្រុមហ៊ុនសាមសុងនឹងដាក់បង្ហាញទូរស័ព្ទសាមសុង Galaxy Note ថ្មីទំនើប ដែលជាបច្ចេកវិទ្យាដ៏កំពូលរបស់ទូរស័ព្ទត្រកូល Galaxy Note។

បើតាមវេបសាយ pcadvisor.co.uk បានឲ្យដឹងថា៖ «សាមសុងត្រូវបានគេដឹងថា នឹងប្រកាសជាផ្លូវការនូវទូរស័ព្ទ Galaxy Note 7 និងរំលងទូរស័ព្ទ Galaxy Note 6 ដើម្បីទាន់ជាមួយស៊េរីត្រកូល S របស់ខ្លួន ដែលបានលក់ចេញជាផ្លូវការ កាលពីដើមឆ្នាំ 2016 កន្លងទៅ។» 

វេបសាយ bgr.com បានបញ្ជាក់ថា តាមរយៈការបែកធ្លាយថ្មីៗនេះសាមសុង Galaxy Note 7 អាចនឹងមានលក្ខណៈពិសេសថ្មី ខុសប្លែកពីទូរស័ព្ទដទៃៗទៀតលើទីផ្សារ ដោយសារតែទូរស័ព្ទនេះភ្ជាប់ជាមួយ នូវ iris scanner ក្នុងការស្កេនប្រស្រីភ្នែកដើម្បីដោះសោរដ៏ទំនើប ដែលផ្តល់សុវត្ថិភាពខ្ពស់ដល់អ្នកប្រើប្រាស់ និងប្រព័ន្ធ IP68 ដែលការពារធូលីដី មិនជ្រាបទឹកបានយ៉ាងល្អ ព្រមទាំងបច្ចេកវិទ្យាថ្មី TouchWix interface ដ៏កំពូលរបស់ Android ។

 ទោះបីជាយ៉ាងណានៅថ្ងៃទី 02 ខែសីហា នាពេលខាងមុខនេះ ការពិតនឹងបង្ហាញថាតើទូរស័ព្ទសាមសុង ត្រកូល Galaxy Note ចុងក្រោយនេះពិតជាកំពូលស្មាតហ្វូន ដែលមានលក្ខណៈសម្បត្តិពិសេស ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយខុសពីត្រកូល Galaxy Note រៀមច្បងមុនៗ និងអស្ចារ្យជាង ស្មាតហ្វូនដទៃទៀត ដូចដែលគេហរទំព័រជាតិ​ និង​អន្តរជាតិ យ៉ាងច្រើនលើសលប់បានធ្វើ ការទស្សន៍ទាយដែរ ឬយ៉ាងណា។

ឯកសារយោង៖ 

  1. http://www.phonearena.com/news/The-evolution-of-Samsungs-Galaxy-Note-series—from-the-first-S-Pen-knight-to-the-Edge-of-all-phablets_id61692

  2. http://www.mpmag.com.kh/article/3950

  3. https://en.wikipedia.org/wiki/Samsung_Galaxy_Note_series

  4. http://www.cnet.com/products/samsung-galaxy-note-5/

  5. http://www.postkhmer.com/%E1%9E%9A%E1%9E%90%E1%9E%99%E1%9E%93%E1%9F%92%E1%9E%8F%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%94%E1%9E%85%E1%9F%92%E1%9E%85%E1%9F%81%E1%9E%80%E1%9E%9C%E1%9E%B7%E1%9E%91%E1%9F%92%E1%9E%99%E1%9E%B6/galaxy-note4-%E1%9E%93%E1%9E%B7%E1%9E%84-note-edge-%E1%9E%98%E1%9E%80%E2%80%8B%E1%9E%8A%E1%9E%9B%E1%9F%8B%E2%80%8B%E1%9E%80%E1%9E%98%E1%9F%92%E1%9E%96%E1%9E%BB%E1%9E%87%E1%9E%B6%E2%80%8B%E1%9E%81%E1%9F%82%E2%80%8B%E1%9E%80%E1%9F%92%E1%9E%9A%E1%9F%84%E1%9E%99

  6. https://en.wikipedia.org/wiki/Samsung_Galaxy_Note_4

  7. http://www.techradar.com/reviews/phones/mobile-phones/samsung-galaxy-note-5-1301322/review

  8. http://www.pcadvisor.co.uk/new-product/mobile-phone/note-7-uk-release-date-galaxy-note-7-uk-price-samsung-note-7-spec-rumours-renders-3585258/

  9. http://bgr.com/2016/07/04/galaxy-note-7-leaks-images/