ព័ត៌មាន

ស្មាតហ្វូន Honor Note 8 ចាញ់កាមេរ៉ាស្មាតហ្វូន Phab 2 Pro

ក្រុមហ៊ុន Huawei ត្រៀមបញ្ចេញស្មាតហ្វូនជំនាន់ក្រោយរបស់ខ្លួនជាច្រើន។ ក្នុងនោះមាន Honor Note 8 ជាម៉ូដែលដែលទទួលបានចំណាប់អារម្មខ្ពស់ពីសំណាក់អ្នកប្រើប្រាស់។ ទន្ទឹមនឹងនេះ គេចង់ដឹងថាតើ ស្មាតហ្វូន Honor Note 8 មានសមត្ថភាពប៉ុណ្ណា បើប្រៀបជាមួយ Lenovo Phab 2 Pro?

 តាមប្រភពលក្ខណៈពិសេសដែលបានបង្ហាញលើវ៉ិបសាយចិនបានបង្ហាញថា ស្មាតហ្វូន Honor Note 8 បំពាក់អេក្រង់ប្រភេទ Super Amoled ទំហំ 6.6 អ៊ីង ធំជាងទំហំអេក្រង់ប្រភេទ IPS LCD របស់ម៉ូដែល Lenovo Phab 2 Pro ដែលប្រើអេក្រង់ទំហំ 6.4 អ៊ីង ។ ម៉ូដែលទាំងពីនេះប្រើប្រាស់ ឈីបការខុសគ្នាដោយម៉ូដែល Honor Note 8 ប្រើ HiSilicon Kirin 955 និងម៉ូដែល Lenovo Phab 2 Pro ប្រើ  Qualcomm Snapdragon 652។ សម្រាប់មេម៉ូរ៊ីក្នុងម៉ាស៊ីន ស្មាតហ្វូនHonor Note 8 មានមេម៉ូរ៉ីបីទំហំសម្រាប់ជ្រើសរើស 32/64/128 GB ប៉ុន្តែសម្រាប់ Phab 2 Pro ផ្តល់តែទំហំ 64 GB មួយប៉ុណ្នោះ។ ប៉ុន្តែផ្ទុយមកវិញ មើលើកាមេរ៉ា​ កាមេរ៉ាក្រោយរបស់ Honor Note 8 មានទំហំ 13 អ៊ីង និងកាមេរ៉ាមុខមានទំហំ 5 មេហ្គាភិចសែល ដែលតូចជាងកាមេរ៉ាទំហំ 16/8 មេហ្គាភិចសែលរបស់ម៉ូដែល Phab 2 Pro។ 

image

 

image

 

imageimage

 

ប្រភព៖ Huawei

សម្រួល៖ លក្ខិណា