ព័ត៌មាន

ប្រតិកម្មក្តៅៗភ្លាមៗក្រោយបង្ហាញ Galaxy Note 7

ក្រុមហ៊ុន Samsung បញ្ចេញស្មាតហ្វូនជំនាន់ចុងក្រោយមានឈ្មោះថា Galaxy Note 7 ។ វាជាស្មាតហ្វូនកំពូលដែលមានការចនារូបរាងថ្មី បំពាក់មុខងារ ដែលមានគុណភាពទទួលស្គាលថាកាន់តែខ្លាំង។ គ្រាន់តែបង្ហាញស្មាតហ្វូននេះភ្លាម អ្នកគាំទ្ររបស់ក្រុមហ៊ុន Sumsug ពិតជារំភើបចិត្តជាមួយការ ផ្តល់ជូនមុខងារថ្មី និងការរចនាដ៏ល្អទាក់ មានទាំងផ្នែកអេក្រង់ បច្ចេកវិទ្យាការពារការជ្រាបទឹក និងលក្ខណៈពិសេសជាលំអិតដូចខាងក្រោម៖

លក្ខណៈពិសេសថ្មីប្លែកបន្ថែមលើការស្កែនដោយប្រើម្រាមដៃ នោះនៅមានការស្កែនដោយប្រើប្រស្រីភ្នែក ដែលជាបច្ចេកវិទ្យាថ្មីដំបូងគេបង្អស់

 image

 

កាមេរ៉ា Focus បានច្បាស់ រហ័សជាងមុន និងផ្តល់ពន្លឺគ្រប់គ្រាប់នៅកន្លែងងងឹត

 

 image

ភ្ជាប់មេម៉ូរ៉ីក្នុងម៉ាស៊ីនកាន់តែធំជាងមុនរហូត  ដល់ទៅ 64GB  និងអាចថែមមេមម៉ូរ៉ីក្រៅបានដល់ទៅ 256GB  ជាមួយនឹងការបំពាក់រន្ធ USB Type-C សាកថ្មកាន់តែលឿន

 image

អេក្រង់របស់របស់ត្រកូល Note មួយនេះ រក្សាទំហំ 5.7​ អ៊ីញដដែល ជាមួយនឹងកម្រិតបង្ហាញ ភ្លឺច្បាស់ត្រជាក់ភ្នែក 1440 x 2560 ភិចសែល ដោយអេក្រង់របស់វាជាប្រភេទ Super AMOLED និងបន្ថែមស្រទាប់អេក្រង់ Corning Gorilla Glass 5 ផ្តល់នូវភាពរឹងមាំដល់អេក្រង់ អាចការពារកត្តាកោស ឆូត និងធ្លាក់ ដែលមិនងាយធ្វើឲ្យអេក្រង់ស្រាំ

 imageimage

មើលទៅត្រង់គែមស្មាតហ្វូននេះឃើញមានកម្រាស់ ក្រាស់ជាង ម៉ូដែលជំនាន់មុនរបស់វាបន្តិច ដោយ Note 7 មានកម្រាស់ 7.9mm ទម្ងន់ត្រឹម 169 ក្រាមទេ នៅតែស្រាលសាកសមសម្រាប់អ្នក

 image

ក្រុមហ៊ុន Samsung បានរចនាត្រកូល Note ចុងក្រោយនេះ ដោយផ្តល់ជម្រើស ០៤ ព័ណ៌ ខ្មៅ ប្រាក់  មាស និងខៀវ ដែលសុទ្ធសឹងជាព័ណ៌ស្រាលៗ  ដែលអ្នកអាចធ្វើការជ្រើសរើសតម្រូវចិត្តខ្លួនឯងបាន

 image

image

ស្មាតហ្វូននេះប្រើប្រព័ន្ធដំណើរការ Android Marshmallow 6.0.1 នឹងទទួលបានការអាប់ដេត Android Nougat 7.0 ហើយលើផ្ទៃអេក្រង់បង្ហាញក្នុងក្រសោបដោយ Touchwiz ជំនាន់ចុងក្រោយ ដែលធ្វើឲ្យកម្មវិធីរៀបគ្នាមានរបៀប និងស្រលះ  Icon ភ្លឺដិតច្បាស់ ងាយស្រួលស្វែងរកកម្មវិធីបាន កាន់តែលឿន និងរហ័ស

imageimage

 ក្រោយពីបានតាមដានជាមួយលក្ខណៈពិសេសដែលសរសេរដោយសង្ខេប តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះ Note 7 ? ប៉ុន្តែគួរឲ្យស្តាយ Note 7 មានលក្ខណៈល្អពិសេស ពិតជាគួឲ្យស្ងើចសរសើរ ប៉ុន្តែមានទស្សនិកជនមួយចំនួនក្រោយពីបានឃើញការដាក់បង្ហាញ ស្មាតហ្វូននេះហើយបានបង្ហាញពីការស្រពន់ចិត្តជាមួយនឹងការបំពាក់ជើងស៊ីម Duos (ស៊ីម 2) ហើយអ្នកតាមដានមួយចំនួនទៀតបានលើកឡើងពីបញ្ហាថ្មរបស់វា ដោយសារកាលណាវាប្រើស៊ីម ពីរនោះការស៊ីថាមពលថ្មរបស់វាកាន់តែឆាប់អស់ ដូច្នេះហើយអ្នកដែគាំទ្រដែលពេញនិយមជាមួយប្រើប្រាស់ចង់ប្រើស្មាតហ្វូនត្រកូល Note ពីមុនមកបានឲ្យដឹងថា ដើម្បីផ្គត់ផ្គង់គ្រប់តម្រូវការរបស់ខ្លួនទាល់តែទិញថ្មថ្មីស្រគួបន្ថែមមួយគ្រាប់។ នេះយើងសង្កេតឃើញថា វាជាចំណុចខ្សោយតូចមួយប៉ុណ្នោះ បើប្រៀបធៀបទៅនឹងសមត្ថភាព បច្ចេកវិទ្យាថ្មីៗ និងមុខងារ បំពាក់បំប៉នដ៏៏សន្ធឹកសន្ធាប់លើស្មាតហ្វូនត្រកូល Note ចុងក្រោយមួយនេះ។  

អត្ថបទ៖ Samsung

សម្រួលដោយ៖ លក្ខិណា