ព័ត៌មាន

Legend ទទួលការកម្មង់បន្ថែមការរចនា iPhone 7 និង iPhone 7 Plus មានទាំងស្បែកពស់ និងក្រពើរ

ជាការពិតណាស់ស្មាតហ្វូន  iPhone 7 និង iPhone 7 Plus   មិនទាន់មានដាក់បង្ហាញ ឬដាក់លក់ ជាផ្លូវការនោះទេ ប៉ុន្តែការដាក់ឲ្យកម្មង់ប្រកាសមុនជានិច្ច ជាពិសេសអ្នកដែលកម្មង់ចង់បាន ការរចនាប្លែកបន្ថែមទៀតដើម្បីឲ្យស្មាតហ្វូននេះមើលទៅល្អផ្តាច់។

ក្រុមហ៊ុនទូរស័ព្ទមួយមានឈ្មោះថា Legend បានប្រកាសថា អតិថិជនអាចកម្មង់ស្មាតហ្វូនទុកមុន ចាប់ពីពេលនេះទៅ ព្រោះដឹងថាអតិថិជនរបស់ខ្លួនមិនរង់ចាំយូរ។ ក្រុមហ៊ុននេះបានប្រកាសថា អតិថិជនអាចកម្មង់ស្មាតហ្វូន iPhone 7 និង iPhone 7 Plus  ដែលនឹងត្រូវបានរចនាតុបតែង ជាព័ណ៌មាសយ៉ាងស្រស់ស្អាត។

ការតុបតែងមានដូចជាប្រភេទបិទសន្ទះក្បាច់ ត្បូង ពេជ្រ បែបក្លាសិក ទាន់សម័យបំផុត។ កាន់តែគួរឲ្យចាប់អារម្មណ៍ ក្រុមហ៊ុន Legend បានអះអាងថា iPhone  សេរ៉ីថ្មីនឹងភ្ជាប់មេម៉ូរ៉ីទំហំ 256GB  អាចផ្ទុកទិន្ន័យ ឬដំឡើងកម្មវិធីផ្សេងៗបានយ៉ាងសម្បូរបែប។ ក្នុងចំណោមម៉ូដែលទាំងបីប្រភេទ ម៉ូដែលរចនាដោយត្បូពេជ្រគួរឲ្យចាប់អារម្មណ៍ជាងគេបំផុត ព្រោះវាប្រើត្បូងពេជ្រជាឡូហ្គូចាំងចែង បញ្ចេញរាងស្រស់ស្អាត។ កាន់តែពិសេស ក្រុមហ៊ុនថែមទាំងមានផ្តល់ជម្រើសអាចកម្មង់ជាសម្បកជាប្រភេទស្បែកពស់ និងក្រពើរ ។

imageimageimageimage

អត្ថបទ៖ Legend

សម្រួល៖ លក្ខិណា