ព័ត៌មាន

ការបង្ហាញខ្លួនម៉ូដែលថ្មី LEAGOO Z5 មានតំលៃតែ$66 ជាមួយរួបរាងស្រស់ស្អាត និងសមត្ថភាពខ្លាំង​​​អេក្រង់ធំទំហំ ៥អ៊ីងព្រមទាំងភ្ជាប់ជាមួយប្រព័ន្ធប្រតិបត្តិ Android 6.0 Marshmallow

ការមកដល់នូវម៉ូដែលថ្មី LEAGOO Z5 ដែលមានតំលៃត្រឹមតែ $66 វាពិតជារឿងមួយដែលគួរចាប់អារម្មណ៍ណាស់ ព្រោះតែរូបរាងដ៏ស្រស់ស្អាត ជាមួយនឹងអេក្រង់ធំទំហំ ៥អ៊ីង ព្រមទាំងភ្ជាប់ជាមួយ ប្រព័ន្ធប្រតិបត្តិ Android 6.0 Marshmallow ដែលជា OS កំពុងតែពេញនិយមសម្រាប់កំពូលៗស្មាតហ្វូន។

 image

LEAGOO Z5 ភ្ជាប់មកជាមួយមុខងារពិសេសៗជាច្រើនដែលផ្តល់ភាពងារស្រួសដល់អ្នកប្រើប្រាស់ដូចជា៖

–          មុខងារ Smart Wake ដែលលោកអ្នកអាចបញ្ជារចូលទៅកាន់កម្មវិធី ដោយគួសលើអេក្រង់

–          មុខងារ Smart Motion សម្រួលដល់ការ Call ឬទទួលទូរស័ព្ទបក់ដៃ និងផ្សេងៗទៀត

–          មុខងារ Power Saver សម្រួលដល់ការប្រើប្រាស់ថាមពលថ្ម តាមស្ថានភាពប្រើប្រាស់

 image

image

Leagoo Z5 មានទំហំអេក្រង់ 5 អ៊ីញ ជាមួយនឹងកម្រឹត resolution 854 x 480 ភិចសែល ពន្លឺភ្លឺច្បាស់បែបធម្មជាតិបំពាក់ដោយកាមេរ៉ាក្រោយ 5MP មានភ្លើង Flash និងកាមេរ៉ាមុខ 2MP  វាជាស្មាតហ្វូនដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow ចេញពីប្រអប់ស្រាប់ជាមួយនឹង User Interface 2.0 របស់ LEAGOO ផ្ទាល់។  LEAGOO Z5 ត្រូវបានបំពាក់ដោយ Chipset ប្រភេទMediaTek MT6580 quad-core ក្នុងល្បឿន 1.3GHz ជាមួយ Ram ទំហំ 1GB  អង្គផ្ទុកទិន្នន័យទំហំ 8GB ព្រមទាំងអាចបន្ថែមខាងក្រៅរហូតដល់ 32GB ចំណែកឯថាមពលថ្មគឺទំហំ 2300mAh ដែលអាចទុក Standby បានរយៈពេល 360  ប្រើប្រាស់ទូទៅបានរហូតដល់ទៅ 12 ម៉ោង និងមើលវីដេអូបានរហូតដល់ 8 ម៉ោង។

image